ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការនិងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

កណ្តាល: នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តការសហការជាមួយរោងចក្រ SEES GLOBAL (Cambodia) Co., Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីពចំនួន ២២នាក់ (ស្រី៩នាក់)។ សិក្ខាកាមបានយល់ដឹងអំពីធាតុផ្សំមូលដ្ឋាន ទម្រង់ និងគុណសម្បត្តិនៃយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅកន្លែងធ្វើការ។ ពួកគេបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការចូលរួមអនុវត្តយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅក្នុងរោងចក្រសហគ្រាសឱ្យបានកាន់តែល្អប្រសើរ។

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការនិងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

កំពង់ស្ពឺ: នាថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តការសហការជាមួយរោងចក្រ អេហ្វ យូ ជី ហ្គាម៉ិន (ខេមបូឌា) ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក និងកម្មករនិយោជិត ចំនួន ២០នាក់ (ស្រី១៥នាក់)។ សិក្ខាកាមបានយល់ដឹងអំពីធាតុផ្សំមូលដ្ឋាន ទម្រង់ និងគុណសម្បត្តិនៃយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅកន្លែងធ្វើការ។ ពួកគេបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការចូលរួមអនុវត្តយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅក្នុងរោងចក្រសហគ្រាសឱ្យបានកាន់តែល្អប្រសើរ។

ព័ត៌មាន

កិច្ចប្រជុំជាប្រចាំរបស់អាជ្ញាកណ្តាលលើកទី២ ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំ ជាប្រចាំរបស់អាជ្ញាកណ្តាលលើកទី២ ឆ្នាំ២០២៤ របស់ខ្លួន នៅសណ្ឋាគារ Fairfiield By Marriyott Phnom Penh ដោយមានការចូលរួមផ្ទាល់ និងតាមអនឡាញ ពីសំណាក់លោក លោកស្រីអាជ្ញាកណ្តាលចំនួន ១៥នាក់ (ស្រី៤នាក់), មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ចំនួន៣នាក់ (ស្រី១នាក់) និងគណៈគ្រប់គ្រងប្រតិបត្តិរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន ៩នាក់ (ស្រី៤នាក់)។ កិច្ចប្រជុំផ្តោតលើរបៀបវារៈសំខាន់ៗ ចំនួន៦ ដូចខាងក្រោម៖ ១) ការធ្វើបច្ចុប្បន្នសំណុំរឿងនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលឆ្នាំ២០២៤ គិតត្រឹមខែមិថុនា ២) ការពិភាក្សាអំពីសំណើរចនាសម្ព័ន្ធនៃស្ថាប័នក្រុមប្រឹក្សាអាជ្ញាកណ្តាល …Read More>>>

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យបៀលប្រាយបានរៀបចំសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាបរិញ្ញាបត្រនីតិសាស្រ្តចំនួន៦៤នាក់ (ស្រី ២៥នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល ស៊ីន គីមស៊ាន សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពី ការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ភ្នំពេញ៖ នាថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ Wan He Da Manufacturing Company Limited ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ” ដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព សរុបចំនួន២៥នាក់ (ស្រី១០នាក់)។ សិក្ខាកាមបានចូលរួមយ៉ាងសកម្មតាមរយៈក្រុមពិភាក្សា និងការចែករំលែកបទពិសោធន៍ជាក់ស្តែងដែលផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារនៃមេរៀន។ សិក្ខាកាមទាំងអស់បានបង្ហាញនូវភាពរីកចម្រើន ទាំងចំណេះដឹង និងជំនាញចរចា សម្រាប់ជាទុនក្នុងការបង្កើនប្រសិទ្ធភាពការចរចានានានៅថ្ងៃអនាគត។

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពី ការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តកណ្តាល: នាថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសហការជាមួយរោងចក្រ SLin Wen Chih Sunbow Enterprise Co., Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ជូនដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព ចំនួន ២១នាក់ (ស្រី៩នាក់)។ សិក្ខាកាមបានយល់ច្បាស់ពីតួអង្គ និងការទទួលខុសត្រូវរបស់តួអង្គនីមួយៗក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និងបានបង្ហាញឥរិយាបថវិជ្ជមានក្នុងការកសាងបរិយាកាសការងារល្អសម្រាប់រោងចក្ររបស់ខ្លួន។

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពី ការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តតាកែវ: នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសហការជាមួយរោងចក្រ Shoe Premier II (Cambodia) Branch ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ជូនដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព ចំនួន ១៦នាក់ (ស្រី៩នាក់)។ សិក្ខាកាមបានយល់ច្បាស់ពីតួអង្គ និងការទទួលខុសត្រូវរបស់តួអង្គនីមួយៗក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និងបានបង្ហាញឥរិយាបថវិជ្ជមានក្នុងការកសាងបរិយាកាសការងារល្អសម្រាប់រោងចក្ររបស់ខ្លួន។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់មេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាការីសរុបចំនួន ៧៤នាក់ (ស្រី ២១នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្តាល មារ សំបូរណា សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សិក្ខាសាលានេះបានផ្តល់ឱ្យមេធាវីចូលរួមទាំងអស់បានស្វែងយល់អំពី ដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ ឆ្នាំ២០២៤

ព្រះសីហនុ៖ នាថ្ងៃទី៤ ដល់ទី៦ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ នៃឆ្នាំ២០២៤ ក្នុងចំណោមបុគ្គលិក និងមន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានអ្នកចូលរួមសរុបទាំងអស់ចំនួន ២២នាក់ (ស្រី១១នាក់)។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង៖ ១. ពិនិត្យ និងឆ្លុះបញ្ចាំងលើការអនុវត្តសកម្មភាពកន្លងមក និងកត់ត្រានូវទិន្នផល ដែលជាលទ្ធផលសម្រេចបាន និងផលប៉ះពាល់នៃការអនុវត្តកម្មវិធី។ ២. រៀបចំផែនការអនុវត្តឱ្យកាន់តែប្រសើរសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៤។ ៣. ពិនិត្យមើលបញ្ហាប្រឈម សំណូមពរ និងចំណុចដែលបានរៀនសូត្រ នៅក្នុងអំឡុងពេលនៃការអនុវត្តសកម្មភាព។ កិច្ចប្រជុំត្រួតពិនិត្យដ៏មានសារៈសំខាន់នេះ បានបង្ហាញឱ្យឃើញច្បាស់អំពី កិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិក និងមន្ត្រីលេខាធិការដ្ឋានទាំងអស់ ក្នុងការសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងឆមាសទី១ ហើយបានរៀបចំផែនការសកម្មភាពបន្ត …Read More>>>

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពី ការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តតាកែវ: នាថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសហការជាមួយរោងចក្រ Pontus Footwear Ltd. ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ការកសាងទំនាក់ទំនងការងារ” ជូនដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព ចំនួន ១៥នាក់ (ស្រី៧នាក់)។ សិក្ខាកាមបានយល់ច្បាស់ពីតួអង្គ និងការទទួលខុសត្រូវរបស់តួអង្គនីមួយៗក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និងបានបង្ហាញឥរិយាបថវិជ្ជមានក្នុងការកសាងបរិយាកាសការងារល្អសម្រាប់រោងចក្ររបស់ខ្លួន។