ព័ត៌មាន

វគ្គបណ្តុះបណ្តាលស្តីពី “អំពើហិង្សា និងការបៀតបៀន(ផ្អែកលើយេនឌ័រ) និងអនុសញ្ញា ILO លេខ១៩០

ភ្នំពេញ៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រោមកិច្ចសហការជាមួយគម្រោងរោងចក្រកាត់ដេរកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “អំពើហិង្សា និងការបៀតបៀន (ផ្អែកលើយេនឌ័រ) និងអនុសញ្ញា ILO លេខ១៩០” ដល់អាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន ២៥នាក់ (ស្រី១៦នាក់) ដែលសម្របសម្រួលដោយ លោកស្រី នូ ភារី លោកស្រី ថូ ធីតា និងលោកស្រី រស់ ស្រីសុជាតា មន្រ្តីជំនាញផ្នែកយេនឌ័រ នៃគម្រោងរោងចក្រកាត់ដេរកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង …Read More>>>

ព័ត៌មាន

វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិក ស្តីពី “អនុសញ្ញារួម” វគ្គ២

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងរបស់ខ្លួន លើប្រធានបទ “អនុសញ្ញារួម” វគ្គ២ ដោយមានការចូលរួមពីបុគ្គលិកមូលនិធិ និងមន្រ្តីលេខាធិការដ្ឋាននៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសរុបចំនួន ២០ នាក់ (ស្រី ១២ នាក់)។ វគ្គបណ្តុះបណ្តាលនេះ សម្របសម្រួលដោយលោកអាជ្ញាកណ្តាល ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១) គំរូ និងទម្រង់នៃអនុសញ្ញារួម ២) ការកែប្រែ និងការបញ្ចប់អនុសញ្ញារួម ៣) ការសិក្សា និងវិភាគទៅលើអនុសញ្ញារួមជាក់ស្តែង អ្នកចូលរួមទាំងអស់បានអភិវឌ្ឍសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងលក្ខ័ណនានា ដែលអាចបង្កើត …Read More>>>

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានរៀបចំសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាបរិញ្ញាបត្រនីតិសាស្រ្តចំនួន៨៧នាក់ (ស្រី ៤៣នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោក ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។

ព័ត៌មាន

យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ចូលរួមយុទ្ធនាការ១៦ថ្ងៃ ដើម្បីរួមគ្នាបញ្ឈប់អំពើហិង្សាគ្រប់ទម្រង់លើស្រ្តី និងក្មេងស្រី ក្រោមមូលបទ “រួមគ្នា បញ្ឈប់អំពើហិង្សាលើស្រ្តី ដើម្បីវឌ្ឍនភាពសង្គម និងពិភពលោក”។

ព័ត៌មាន

កម្មវិធីជួបជុំប្រចាំឆ្នាំ២០២៤ របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល

កំពត៖ នាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់អាជ្ញាកណ្តាលចំនួន ០៨នាក់ (ស្រី ០៤នាក់) មន្រ្តីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន 0៣នាក់ (ស្រី ០១នាក់) និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ចំនួន ១៩នាក់ (ស្រី១២នាក់) (សរុប ៣០នាក់ ស្រី ១៧នាក់)។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងអបអរលទ្ធផលការងារដែលសមេ្រចបានសម្រាប់ឆ្នាំ២០២៤ និងបង្ហាញ និងពិភាក្សាអំពីផែនការយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តសម្រាប់ឆ្នាំ២០២៥។ ជាពិសេស គឺដើម្បីបន្តពង្រឹង និងពង្រីកនូវសាមគ្គីភាព និងទំនាក់ទំនងការងារល្អបន្ថែមទៀត …Read More>>>