ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (សាខាទួលគោក) បានរៀបចំសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាបរិញ្ញាបត្រនីតិសាស្រ្តចំនួន៩៦នាក់ (ស្រី ៥២នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល អាន វីរៈ សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៧ ខែឧសភា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់អ្នកគ្រប់គ្រងធនធានមនុស្ស មន្ត្រីអនុលោមច្បាប់ មេធាវី និងអ្នកគ្រប់គ្រងមកពីក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលសរុបចំនួន ២៨នាក់ (ស្ត្រី ១៦នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើបទបង្ហាញដោយលោកអាជ្ញាកណ្តាល អ៊ីង សុទ្ធី សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល លោកស្រី គង់ សុវាចា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអ្នកស្រី ហ៊ុយ សម្បត្តិ មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

ព័ត៌មាន

សិក្ខាសាលាស្តីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសហការជាមួយ សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហព័ន្ធស្រូវអង្ករកម្ពុជា ក្លិបអ្នកកាសែតកម្ពុជា និងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិករបស់សមាគម ដែលមានសមាសភាពចម្រុះ រួមមានប្រតិភូបុគ្គលិក បុគ្គលិកផ្នែកធនធានមនុស្ស រដ្ឋបាល និងមន្ត្រីអនុលោមច្បាប់ សរុបចំនួន៣០នាក់ (ស្រី៩នាក់) ដែលធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្តាល ម៉ារ សំបូរណា សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃសមាគមទាំង៤ ដែលបានសហការរៀបចំឱ្យមានសិក្ខាសាលានេះឡើង។ លោកបានលើកទឹកចិត្តអ្នកចូលរួមទាំងអស់ចែករំលែកនូវបទពិសោធន៍ និងលើកឡើងនូវសួរសំណួរផ្សេងៗ ដែលពាក់ព័ន្ធនឹងនីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល។ អ្នកចូលរួមទាំងអស់បានស្វែងយល់កាន់តែច្បាស់អំពីដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបានស្រាយនូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តកណ្តាល៖ នាថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ New Wide Apparel Co.,Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ” ដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព សរុបចំនួន១៧នាក់ (ស្រី៧នាក់)។ សិក្ខាកាមបានចូលរួមយ៉ាងសកម្មតាមរយៈក្រុមពិភាក្សា និងការចែករំលែកបទពិសោធន៍ជាក់ស្តែងដែលផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារនៃមេរៀន។ សិក្ខាកាមទាំងអស់បានបង្ហាញនូវភាពរីកចម្រើន ទាំងចំណេះដឹង និងជំនាញចរចា សម្រាប់ជាទុនក្នុងការបង្កើនប្រសិទ្ធភាពការចរចានានា នៅថ្ងៃពេលអនាគត។

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការនិងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តស្វាយរៀង: នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តការសហការជាមួយរោងចក្រ Elite (Cambodia) Co.Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីពចំនួន ១៧នាក់ (ស្រី១២នាក់)។ សិក្ខាកាមបានយល់ដឹងអំពីធាតុផ្សំមូលដ្ឋាន ទម្រង់ និងគុណសម្បត្តិនៃយន្តការកិច្ចសហការ និងការអនុវត្តនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅកន្លែងធ្វើការ។ អ្នកចូលរួមបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការចូលរួមអនុវត្តនូវយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅកន្លែងធ្វើការឱ្យបានល្អប្រសើរ ដើម្បីចូលរួមកសាងសហគមន៍សុខសាន្តនៅក្នុងរោងចក្រសហគ្រាស។

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការនិងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តស្វាយរៀង: នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសហការជាមួយរោងចក្រអីលីត (ខេមបូឌា) ខូអិលធីឌី ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ ” ការកសាងទំនាក់ទំនងការងារ” ជូនដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព ចំនួន ១៨នាក់ (ស្រី១៣នាក់)។ សិក្ខាកាមបានយល់ច្បាស់ពីតួអង្គ និងការទទួលខុសត្រូវរបស់តួអង្គនីមួយៗក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និងបានបង្ហាញឥរិយាបថវិជ្ជមានក្នុងការកសាងបរិយាកាសការងារល្អសម្រាប់រោងចក្ររបស់ខ្លួន។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យភ្នំពេញអន្តរជាតិបានរៀបចំសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាក្នុងកម្មវិធីបរិញ្ញាបត្រនីតិសាស្រ្តជាភាសាអង់គ្លេសចំនួន៩០នាក់ (ស្រី ៥៩នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្តាល អ៊ុក រី សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

ទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន មកកាន់ក្រុមប្រឹក្សាអាជ្ញាកណ្តាល

ភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមនិស្សិតនៃសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន ចំនួន៨នាក់ (ស្រី៧នាក់) ដែលដឹកនាំដោយលោកស្រីសាស្រ្តាចារ្យ Maki Tomita បានមកទស្សនៈកិច្ចផ្ទាល់នៅការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ និងដំណើរការនៃការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅកម្ពុជា។ លោក ម៉ែន និមិ្មត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនេះ និងបានធ្វើបទបង្ហាញស្តីពីដំណើរការដោះស្រាយវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សំណួរដែលបានរៀបចំយ៉ាងល្អជាច្រើនដែលបានលើកឡើងដោយនិស្សិតទាក់ទងនឹងវិស័យការងារនៅប្រទេសកម្ពុជាត្រូវបានដោះស្រាយប្រកបដោយការពេញចិត្តខ្ពស់ពីនិស្សិតទាំងអស់។ គួរកត់សម្គាល់ថា នេះជាលើកទី៤ហើយ ដែលក្រុមប្រឹក្សាអាជ្ញាកណ្តាលកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យឈូ (Chou University) ប្រទេសជប៉ុន ក្នុងការចែករំលែកអំពីនីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់និស្សិតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយសហភាពពលកម្មជាតិកម្ពុជា (NLC) សម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា (C.CAWDU) សហភាពការងារកម្ពុជា (CLC) សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងសម្ព័ន្ធសហជីពកម្ពុជា (CATU) រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់ សិក្ខាកាមដែលជាសមាជិកសហព័ន្ធសហជីពទាំង៥ សរុបចំនួន៤៩នាក់ (ស្រី១៣នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល អាន វីរៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយបានផ្តល់ឱកាសឱ្យសិក្ខាកាម ដែលសមាជិកសហជីពទាំងអស់ស្វែងយល់កាន់តែច្បាស់អំពីដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបានស្រាយនូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់សាធារណៈជន ដែលរួមមាន សមាជិកសហជីព និងបុគ្គលិកក្រុមហ៊ុនសរុបចំនួន ២៦នាក់ (ស្ត្រី ១១នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ រួមមានការធ្វើបទបង្ហាញដោយលោកស្រីអាជ្ញាកណ្តាល សេង វួចហ៊ុន, លោក ប៉ែន សាវ៉ាត ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងលោក តេង ចេស្តា ប្រធានផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង និងការបង្ហាញអង្គហេតុនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។