លោក ឈាង យូផេង
ប្រធានផ្នែកផែនការ ត្រួតពិនិត្យ និង វាយតម្លៃ
លោក ឈាង យូផេង បម្រើការងារជាប្រធានផ្នែកផែនការ ត្រួតពិនិត្យ និង វាយតម្លៃ នៅមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) និង ជាសមាជិក នៃក្រុមអ្នកគ្រប់គ្រងប្រតិបត្តិការអង្គភាព។ លោក ទទួលខុសត្រូវចំពោះការអភិវឌ្ឍ ការអនុវត្ត និង ការកែលម្អឱ្យប្រសើរឡើងលើការងារត្រួតពិនិត្យ និង ការវាយតម្លៃ ព្រមទាំង ការងាររបាយការណ៍របស់មូលនិធិ។
លោក ឈាង យូផេង មានបទពិសោធន៍ការងារជាង ១៥ឆ្នាំ លើការងារគ្រប់គ្រង ការអនុវត្តគម្រោង និង ការត្រួតពិនិត្យ និង វាយតម្លៃ ជាមួយស្ថាប័នរដ្ឋាភិបាល អង្កការជាតិ/អន្តរជាតិ និង ម្ចាស់ជំនួយ។ លោក ទទួលបានបរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងប្រទេសកម្ពុជា។