កញ្ញា ប៉ាត អង

កញ្ញា ប៉ាត អង មានតួនាទីមន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់ នៅមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងជាសមាជិក គណៈគ្រប់គ្រងផងដែរ។ កញ្ញា មានបទពិសោធន៍ ក្នុងការអនុវត្តច្បាប់នៅកម្ពុជា ជាពិសេសទៅលើផ្នែកការងារ និងបានចូលរួមផ្តល់ជំនួយផ្នែកច្បាប់នៅក្រុមប្រឹក្សាអាជ្ញាកណ្តាលក្នុងការដោះ​ស្រាយវិវាទ​ការងាររយៈពេលជិត ៤ ឆ្នាំមកហើយ។ មុនចូលបម្រើការងារជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល កញ្ញា បានបម្រើការងារជា​អ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានក្នុងអង្គការមួយនៅក្នុងប្រទេសកម្ពុជា។

 

កញ្ញា ប៉ាត អង បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររដ្ឋបាលសារធារណៈ និងថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត សិក្សាជាភាសាអង់គ្លេស ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ បច្ចុប្បន្ន កញ្ញា គឺ​ជា​និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត សិក្សាជាភាសាអង់គ្លេស ​នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។