កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការនិងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

Share with :
ខេត្តស្វាយរៀង: នាថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបន្តការសហការជាមួយរោងចក្រ Elite (Cambodia) Co.Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុល២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការកិច្ចសហការនៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីពចំនួន ១៧នាក់ (ស្រី១២នាក់)។
សិក្ខាកាមបានយល់ដឹងអំពីធាតុផ្សំមូលដ្ឋាន ទម្រង់ និងគុណសម្បត្តិនៃយន្តការកិច្ចសហការ និងការអនុវត្តនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅកន្លែងធ្វើការ។ អ្នកចូលរួមបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការចូលរួមអនុវត្តនូវយន្តការកិច្ចសហការ និងនីតិវិធីដោះស្រាយបណ្តឹងទាមទារនៅកន្លែងធ្វើការឱ្យបានល្អប្រសើរ ដើម្បីចូលរួមកសាងសហគមន៍សុខសាន្តនៅក្នុងរោងចក្រសហគ្រាស។