ខេត្តស្វាយរៀង៖ នាថ្ងៃសុក្រ ទី២១ ខែមិថុនា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ Elite (Cambodia) Co.,Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៤ ស្ដីពី “ការគ្រប់គ្រង និងដោះស្រាយទំនាស់/បញ្ហានៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក សហជីព និងតំណាងកម្មករនិយោជិត សរុបចំនួន១៨នាក់ (ស្រី១៣នាក់)។
សិក្ខាកាមបានពិភាក្សាលម្អិតពីប្រភពនៃទំនាស់/បញ្ហា វដ្តនៃទំនាស់/បញ្ហា និងវិធីសាស្រ្តវិភាគបញ្ហា និងការកសាងផែនការក្នុងការគ្រប់គ្រង និងដោះស្រាយទំនាស់/បញ្ហានៅកន្លែងធ្វើការ។ បន្ទាប់ពីបញ្ចប់មេរៀន តំណាងនិយោជក សហជីព និងតំណាងកម្មករនិយោជិត បានធ្វើផែនការសកម្មភាពក្នុងការបង្ការ និងដោះស្រាយបញ្ហាដែលកើតមាននៅកន្លែងធ្វើការ ដោយមានអ្នកទទួលខុសត្រូវច្បាស់លាស់។
មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល ចំនួន៤ម៉ូឌុល ក្នុងកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ។