សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

Share with :
រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា
បានរៀបចំសិក្ខាសាលាស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់មេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាការីសរុបចំនួន ៧៤នាក់ (ស្រី ២១នាក់)។
សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្តាល មារ សំបូរណា សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។
សិក្ខាសាលានេះបានផ្តល់ឱ្យមេធាវីចូលរួមទាំងអស់បានស្វែងយល់អំពី ដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។