លោក នី ភិរម្យ

អ្នកសម្របសម្រួលផ្នែកព័ត៌មានវិទ្យា

លោក នី ភិរម្យ បម្រើការងារជាអ្នកសម្របសម្រួលផ្នែកព័ត៌មានវិទ្យានៅមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) និងជាសមាជិកនៃក្រុមគ្រប់គ្រងប្រតិបត្តិ។ លោកមានទំនួលខុសត្រូវចំពោះការអភិវឌ្ឍន៍ ការអនុវត្ត និងការថែរក្សាបណ្តាញ និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ACF និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសនៅលើគេហទំព័រ ACF ប្រព័ន្ធផ្សព្វផ្សាយសង្គម មូលដ្ឋានទិន្នន័យ និងប្រព័ន្ធផ្សព្វផ្សាយអនឡាញផ្សេងទៀត។

លោក នី ភិរម្យ មានបទពិសោធន៍ជាង ១៤ឆ្នាំ ដែលធ្វើការក្នុងវិស័យព័ត៌មានវិទ្យា ជាមួយវិស័យឯកជន រដ្ឋាភិបាល អង្គការជាតិ និង​ អន្តរជាតិ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រពីសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។