ក្រុមប្រឹក្សាអាជ្ញាកណ្តាល​មានសមាសភាព​អាជ្ញាកណ្តាលចំនួន​៣០រូប​មកពី​បី​ (៣) បញ្ជី ដែលត្រូវបានតែងតាំងក្នុងចំនួនសមាមាត្រគ្នា ដោយក្រុមភាគី​មាន​ប្រយោជន៍ពាក់ពន្ធ័រួមមាន៖ សហជីពកម្មករនិយោជិត​ សមាគមនិយោជក និងក្រសួងទទួលបន្ទុកវិស័យការងារ។

អាជ្ញាកណ្តាលត្រូវបានតែងតាំងដោយផ្អែកលើគុណសម្បត្តិផ្នែកសីលធម៌ និងបទពិសោធន៍ការងារពាក់ព័ន្ធដ៏ទូលំទូលាយរបស់​ពួកគាត់។ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាលនាពេលបច្ចុប្បន្ននេះ មានសាវតាការងារ ផ្សេងៗគ្នាជាច្រើនរួមមានមកពីវិស័យច្បាប់ សហជីព សមាគមនិយោជក ផ្នែកគ្រប់គ្រង អប់រំ និង សេវាសាធារណៈ។

ពីក្រសួង

ពីនយោជក

ពីនយោជិត