ច្បាប់ និងបទបញ្ជាទាក់ទងនឹងវិស័យការងារ គឺជាឯកសារប្រមូលបានមកពី ក្រសួងទទួលបន្ទុកវិស័យការងារ និងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដែលបានខំយកចិត្តទុកដាក់រៀបចំ និងតាក់តែងឡើងនូវបទបញ្ញត្តិពាក់ព័ន្ធនឹងបទដ្ឋានការងារ ព្រមទាំងលិខិតគតិយុត្តិដ៏ទៃទៀត ដែលកំពុងស្ថិតនៅជាធរមាន ដូចជា ព្រះរាជក្រម អនុក្រឹត្យ ប្រកាស សារាចរ សេចក្ដីជូនដំណឹង និងសេចក្ដីណែនាំនានា ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ ការអនុវត្តច្បាប់ស្ដីពីការងារ ដែលកំពុងតែអនុវត្តនាពេលសព្វថ្ងៃនេះ។
គោលបំណងសំខាន់ គឺដើម្បីធ្វើឲ្យកាន់តែងាយស្រួលថែមទៀតក្នុងការស្វែងរក និងប្រើប្រាស់នូវឯកសារពាក់ព័ន្ធនឹងច្បាប់ការងារ ជាពិសេសងាយស្រួលក្នុងការអនុវត្តការងារប្រចាំ សម្រាប់អ្នកធ្វើការ នៅតាមសហគ្រាស គ្រឹះស្ថាននានា ព្រមទាំងជាប្រភពឯកសារជួយដល់អ្នកស្រាវជ្រាវបានយល់ដឹងនូវនីតិវិធីនៃការអនុវត្តច្បាប់ការងារនេះផងដែរ។