កិច្ចប្រជុំក្រុមប្រឹក្សាភិបាល

Share with :

            មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកក្រុមប្រឹក្សាភិបាលអាណត្តិទី៤ ដែលទើបទទួលបានការគាំទ្រពីសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាលតាមរយៈការបោះឆ្នោត។ លោកស្រី ឈីវ ភារម្យ អាជ្ញាកណ្តាលនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលជាប្រធានក្រុមប្រឹក្សាភិបាលថ្មីនិងមានសមាជិកដទៃទៀតរួមមាន៖ លោក អន ណន ជាអាជ្ញាកណ្តាល, លោក ប៉ែន ប៉ុនឈា ជាអាជ្ញាកណ្តាល,  លោក ឱក សេរីសោភក្តិ៍ និងលោក​ រ័ត្ន សោភ័ណ្ឌ។ អាណត្តិទី៤ នេះនឹងបញ្ចប់នៅ ខែសីហា ឆ្នាំ២០១៨។

            យើងក៏សូមថ្លែងអំណរយ៉ាងស្មោះអស់ពីចិត្តដល់ក្រុមប្រឹក្សាភិបាលដែលចប់អាណត្តិចំពោះការផ្តល់ការគាំទ្រ និងការចង្អុលបង្ហាញក្នុងរយៈពេល៣ឆ្នាំចុងក្រោយកន្លងមក ជាពិសេស សូមថ្លែងអំណរគុណចំពោះ៖ លោក គង់ ផល្លៈ ប្រធានក្រុមប្រឹក្សាភិបាល, លោកស្រី ស៊ីន គីមស៊ាន អាជ្ញាកណ្តាល, លោក លី តៃសេង អាជ្ញាកណ្តាល,​ លោក ស្ទីហ្វេន វូហ្គល និងលោក បិន ស្គុល។ ការបន្តរីកលូតលាស់ ចេញមុខចេញមាត់ និងសុចរិតភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ព្រមទាំងការគាំទ្ររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចំពោះសេវាកម្មរបស់ក្រុមប្រឹក្សាបានឆ្លុះបញ្ចាំងអំពីការចូលរួមចំណែករបស់ពួកគាត់។

            ពិធីផ្ទេរភារកិច្ចជាផ្លូវការបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ នៅក្នុងកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលលើកទី៣៧ ក្រោមប្រធានបទ “ការងារស្នូលរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល” នៅសណ្ឋាគារអាល់ម៉ុន រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោយការបោះឆ្នោតក្រុមប្រឹក្សាភិបាលដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥​ នៅការិយាល័យក្រុមប្រឹក្សាអាជ្ញាកណ្តាលនៅខណ្ឌទួលគោក។

            នៅក្នុងកិច្ចប្រជុំនេះដែរ ថ្នាក់ដឹកនាំមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលក៏បានរាយការណ៍ដល់ ទាំងក្រុមប្រឹក្សាភិបាលថ្មី និងចាស់អំពីជោគជ័យដែលសម្រេចបាននៅក្នុងអាណត្តិទី៣ (ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៥), ស្ថានភាពនៃការឧបត្ថម្ភថវិកាពីម្ចាស់ជំនួយ, ការប្រៀបធៀបគម្រោងថវិកា និងការប្រើប្រាស់ជាក់ស្តែងក្នុងឆ្នាំ២០១៥, បញ្ហាចម្បងៗក្នុងអាណត្តិមុន  (អាណត្តិទី៣) និងផែនការសកម្មភាព សម្រាប់អាណត្តិថ្មី (អាណត្តិទី៤)។

Be the first to comment

Leave a Reply

Your email address will not be published.


*