អាជ្ញាកណ្តាល ម៉ៃ ឃើល ហ្គេយ

អាជ្ញាកណ្តាលនៃគណៈកម្មាធិការទំនាក់ទំនងវិជ្ជាជីវៈនៅថេសមេនៀន

អាជ្ញាកណ្តាល ម៉ៃ ឃើល ហ្គេយ មានបទពិសោធន៍អន្តរជាតិយ៉ាងទូលំទូលាយក្នុងការងារអភិវឌ្ឍវិជ្ជាជីវៈដោយសារតែលោកធ្លាប់ធ្វើការនៅប្រទេសចិន កម្ពុជា អាហ្រ្វិកខាងកើត តង់ហ្សានៀ និងហ្សានីបា។ នៅកម្ពុជា លោកមានបទពិសោថន៍យ៉ាងច្រើនដោយលោកជាសមាជិកគណៈទីប្រឹក្សាអន្តរជាតិរបស់មូលនិធិក្រុមប្រឹក្សា អាជ្ញាកណ្តាល ហើយនៅឆ្នាំ២០១២ រាជរដ្ឋាភិបាលកម្ពុជាបានបំពាក់មេដាយថ្នាក់សហមេត្រីជូនដល់លោកដែលបានចូលរួមចំណែកដល់ប្រទេសកម្ពុជា។ នៅអូស្រ្តាលី  ម៉ៃឃើលទទួលតំណែងជាអាជ្ញាកណ្តាលនៃគណៈកម្មាធិការទំនាក់ទំនងវិជ្ជាជិវៈអូស្រ្តាលី សមាជិកគណៈកម្មាធិការយុត្តិធម៌ការងារ ហើយលោកក៏ធ្លាប់ជាអនុប្រធាន និងប្រធានក្រុមប្រតិបត្តិករអាកាសចរអូស្រ្តាលី ព្រមទាំងជាថ្នាក់គ្រប់គ្រងអាកាសចរណ៍អេនសិធ។