លោក ម៉ែន និម្មិត

នាយកប្រតិបត្តិ

 

លោក ម៉ែន និម្មិត កាន់តំណែងជានាយកប្រតិបត្តិរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកដើរតួជាអ្នកតំណាងរបស់មូល  និធិក្រុមប្រឹក្សាអាជ្ញាកណ្តាលលើកិច្ចការទំនាក់ទំនងជាមួយនឹងភាគីដែលមានដូចជា ដៃគូត្រីភាគី (សហជីព  សមាគមនិយោជក និងរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ) សង្គមស៊ីវិល និងផ្នែកឯកជន បេសកម្មការទូត និងភាគីពាក់ព័ន្ធដ៏ទៃទៀត អ្នកទទួលផលប្រយោជន៍ និងដៃគូនានា។ លោកជាអាជ្ញាកណ្តាលមួយរូបនៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផងដែរ។ លោកបានស្ម័គ្រចិត្តព្យួរតួនាទីអាជ្ញាកណ្តាលរបស់លោកក្នុងបំពេញតួនាទីជានាយកប្រតិបត្តិ។ នៅចន្លោះឆ្នាំ២០០៥ ដល់ឆ្នាំ២០០៩ លោកធ្លាប់ធ្វើជានាយកប្រតិបត្តិរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល។ លោកធ្លាប់ធ្វើការជាមួយនឹងគណៈកម្មាធិការអ៊ឺរ៉ុបក្នុងប្រទេសកម្ពុជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិនៅកម្ពុជា និងអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)​។  លោកជាបេក្ខបណ្ឌិត និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យមែលបន  ប្រទេសអូស្ត្រាលី។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យន័សស៊ីសស្ទឺន (Northeastern) រដ្ឋម៉ាសាជូ សេត សហរដ្ឋអាមេរិក។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងប្រទេសកម្ពុជា និងផ្នែករដ្ឋ បាលសាធារណៈពីវិទ្យាស្ថានរដ្ឋបាលសាធារណៈ។ លោកបានទទួលជ័យលាភីជាច្រើនដូចជា ជ័យលាភីភាពជាអ្នកដឹកនាំរបស់ អូសអេតអូស្ត្រាលី  )AusAid Australian Leadership Award) និងអាហារូបករណ៍ហ្វូលប្រាយ (Fulbright) ​របស់សហរដ្ឋអាមេរិក។