អាជ្ញាកណ្ដាល សុខ ម៉ាធឿង

មុខងារបច្ចុប្បន្នៈ មេធាវី, សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងជាសមាជិកនៃគណៈមេធាវីអាម៉េរិក,
ទីប្រឹក្សាអមរដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។​

 

ប្រវត្ដិសង្ខេបៈ អតីតសាស្ដ្រាចារ្យផ្នែកសេដ្ឋកិច្ច និងច្បាប់នៅដេប៉ាដឺម៉ង់ទេពកោសល្យស៊ីវិលនៃសាកលវិទ្យាល័យបច្ចេកវិទ្យាកម្ពុជា និងសាលាភូមិន្ទរដ្ឋបាល, អតីតប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលពីឆ្នាំ ២០០៣ ដល់ឆ្នាំ ២០០៨, អតីតសាស្ដ្រាចារ្យនីតិការងារនៃមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច, សាកលវិទ្យាល័យបៀលប្រាយ និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី, អតីតសាស្ដ្រាចារ្យវិទ្យាសាស្ដ្រសេដ្ឋកិច្ច នៅមហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យដទៃទៀត នៅភ្នំពេញប្រទេសកម្ពុជា, មន្ដ្រីកម្មវិធីនៃសហគមន៍អឺរ៉ុបប្រចាំនៅទីក្រុងភ្នំពេញ, អ្នកផ្សះផ្សាដែលទទួលស្គាល់ពីមជ្ឈមណ្ឌលសន្ធានកម្ម និងមជ្ឈត្ដកម្មនៃទីក្រុងប៉ារីស ប្រទេសបារាំង។​ លោកបណ្ឌិត គឺសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាំងពីឆ្នាំ២០០៣ និងជាសមាជិកគណៈមេធាវីអាម៉េរិក តាំងពីឆ្នាំ២០០៩មក (មានសុពលភាពរហូតដល់ខែសីហា ឆ្នាំ២០១៨)។
 

កំរិតវប្បធម៌ៈ  
• បណ្ឌិតរដ្ឋវិទ្យាសាស្ដ្រសេដ្ឋកិច្ច (សាកលវិទ្យាល័យប៉ារីស ១, ប្រទេសបារាំង)
• បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច (សាកលវិទ្យាល័យប៉ារីស ១, ប្រទេសបារាំង),
• បរិញ្ញាបត្រនីតិសាស្ដ្រ ផ្នែកសេដ្ឋកិច្ច (មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច, កម្ពុជា)។

 

ភាសាៈ         ខ្មែរ អង់គ្លេស បារាំង
 

សម្រាប់ព័ត៌មាន​បន្ថែមអំពីជីវប្រវត្តិរបស់បណ្ឌិត សុខ ម៉ាធឿង​ សូមចូល​ទៅកាន់គេហទំព័រនេះ៖ ជីវប្រវត្តិរបស់បណ្ឌិត សុខ ម៉ាធឿង​