អាជ្ញាកណ្ដាល តាំង ទ្រី
មុខងារបច្ចុប្បន្ន ៖ មេធាវី
ប្រវត្ដិសង្ខេបៈ ទីប្រឹក្សាអាជីវកម្ម និងវិនិយោគទុននៅការិយាល័យ Sciaroni & Associates។ គ្រូបង្រៀនច្បាប់ អចលនទ្រព្យ នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រ។ គណនេយ្យករ និងមន្ដ្រីផ្នែកត្រួត
ពិនិត្យ និងហិរញ្ញវត្ថុនៅក្រុមហ៊ុន Nestle Daily (Cambodia) Ltd. ។ មន្ដ្រីផ្នែកហិរញ្ញវត្ថុ នៅអង្គការជំនួយ
ផ្នែកច្បាប់នៃកម្ពុជា ដោយ មានការទទួលខុសតូវលើបញ្ជិកាគណនេយ្យ រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ការរៀបចំ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ធ្វើការជាមួយសវនាករពីក្រៅ និងម្ចាស់ជំនួយ ព្រមទាំងផ្ដល់ជំនួយការ
លើកិច្ចការរដ្ឋបាលផ្សេងទៀត។
កំរិតវប្បធម៌ៈ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់សាធារណៈអន្ដរជាតិ នៅសាកលវិទ្យាល័យកានសាយ
(Kansai University) ទីក្រុងអូសាកា ប្រទេសជប៉ុន។ បរិញ្ញាបត្រច្បាប់ពាណិជ្ជកម្ម(វិទ្យាស្ថានជាតិ
គ្រប់គ្រង)។ បរិញ្ញាបត្ររដ្ឋបាលពាណិជ្ជកម្ម (កម្មវិធីសិក្សា ជាពីរភាសារួមគ្នា របស់អតីត មហាវិទ្យាល័យ
ពាណិជ្ជសាស្ដ្រនៅភ្នំពេញ សាកលវិទ្យាល័យសាន់ហ្វ្រោន់ស៊ីស្កូ (San Francisco) និង សាកលវិទ្យាល័យ
ចចថោន (Georgetown)។
ភាសាៈ ខ្មែរ អង់គ្លេស ជប៉ុន