អាជ្ញាកណ្ដាល គល់ វឌ្ឍនា
មុខងារបច្ចុប្បន្ន៖ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ប្រវត្ដិសង្ខេប៖ បទពិសោធន៍ក្នុងការដោះស្រាយវិវាទ ទាក់ទងនឹងការការពារតំបន់ និងសហគមន៍អភិរក្សធនធានធម្មជាតិ ដោយផ្អែកលើការគ្រប់គ្រងធនធានធម្មជាតិ។ បទពិសោធន៍ក្នុងការគ្រប់គ្រងពាណិជ្ជកម្ម ខ្នាតតូចក្នុងវិស័យអាហរ័ណ-នីហរ័ណ និងផ្គត់ផ្គង់ទំនិញ។ រៀបចំស្រាវជ្រាវ ឯកសារគោលនយោបាយទាក់ទងនឹងការគ្រប់គ្រងប្រភពធនធានធម្មជាតិ និងតំបន់ការពារ និងការគ្រប់គ្រងទឹក និងអាងទន្លេឆ្លងដែន សម្រាប់ការអភិរក្ស និងការអភិវឌ្ឍដោយចីរភាព។
កំរិតវប្បធម៌៖ បរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ដ្រផ្នែកដីស្រទាប់លើ (ប្រទេសបែលហិ្សក)។ បរិញ្ញាបត្រវិទ្យាសាស្ដ្រព្រៃឈើ (សាកលវិទ្យាល័យកសិកម្ម ភ្នំពេញ)។
ភាសា៖ ខ្មែរ និងអង់គ្លេស