អាជ្ញាកណ្តាល អន ណន

 

មុខងារបច្ចុប្បន្ន៖ មេធាវី

 

ប្រវត្ដិសង្ខេប៖ ជាអាជ្ញាកណ្តាល នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល​ចាប់ពីឆ្នាំ​២០០៣​រហូត​ដល់បច្ចុប្បន្ន និងបានកាន់សំណុំរឿង​សរុបជាងមួយពាន់សំណុំរឿង។  ជាទីប្រឹក្សាមជ្ឈមណ្ឌលអាមេរិកកាំងសំរាប់សាមគ្គីភាពការងារអន្ដរជាតិ (ACILS)។ អតីតប្រធានគ្រប់គ្រងផ្នែកច្បាប់ នៃអង្គការការងារកម្ពុជា។ គ្រូបណ្ដុះបណ្ដាល នៃសម្ព័ន្ធអង្គការហ្វឹកហ្វឺនការងារកម្ពុជា។ ការងារជាមួយនឹងអង្គការការងារកម្ពុជាទាក់ទងនឹងការបណ្ដុះបណ្ដាលដល់កម្មករ ផ្ដល់ទីប្រឹក្សាដល់សហជីព និងការដោះស្រាយវិវាទការងារ។ បង្រៀនជាភាសាអង់គ្លេស (សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា)។

 

កំរិតវប្បធម៌៖  

–   បរិញ្ញាបត្រនីតិសាស្ត្រ (សាកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា),

–   បរិញ្ញាប័ត្រវិទ្យាសាស្ដ្រ (សាកលវិទ្យាល័យភូមិន្ទកសិកម្ម),

–   បញ្ចប់វគ្គបណ្ដុះបណ្ដាលជាច្រើន អំពីច្បាប់ការងារ ពីសាកលវិទ្យាល័យ សានហ្វ្រាន់ស៊ីស្កូ នៅក្រុងភ្នំពេញ និង

–   វគ្គដោះស្រាយវិវាទ ពីវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា។

 

ភាសា៖  ខ្មែរ អង់គ្លេស (ស្ទាត់ជំនាញ)។