អាជ្ញាកណ្ដាល ហួន ជុនឌី
មុខងារបច្ចុប្បន្ន៖ នាយកប្រតិបត្តិ នៃ អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
ប្រវត្ដិសង្ខេប៖ មេធាវី និងអ្នកគ្រប់គ្រងគំរោងដំណើរការក្ដីអនីតិជនរបស់អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (ពីឆ្នាំ ១៩៩៩ ដល់ ខែមេសា ឆ្នាំ២០០៤) ការងាររួមមាន ការផ្ដល់ជំនួយផ្នែកច្បាប់ដល់អនីតិជន ដែលមានវិវាទអំពីច្បាប់ រួមទាំងច្បាប់ការងារ។ មេធាវីជាន់ខ្ពស់ និងប្រធានអង្គភាពនៃកម្មវិធីដីធ្លី និងធនធានធម្មជាតិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលការពារក្ដីនៅតុលាការ និងធ្វើការតស៊ូមតិ ក្នុងជម្លោះដីធ្លីនិងធនធានធម្មជាតិ (ពីឆ្នាំ ២០០៤ ដល់ ២០០៦)។ ហើយពីឆ្នាំ ២០០៦ដល់ឆ្នាំ២០១៦ ត្រូវបានតម្លើងតំណែងជា មេធាវីជាន់ខ្ពស់ និងប្រធានកម្មវិធី នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។ ជាចុងក្រោយនេះ ចាប់ពីខែមករា ឆ្នាំំ២០១៧ ដល់បច្ចុប្បន្ន ជានាយកប្រតិបត្តិ នៃ អង្គការ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
កំរិតវប្បធម៌៖ បរិញ្ញាប័ត្ររដ្ឋបាលសាធារណៈ (ប្រទេសកម្ពុជា)។
ភាសា៖ ខ្មែរ អង់គ្លេស(ល្អ) និងថៃ(បង្គួរ)។