អាជ្ញាកណ្ដាល ទួន ស៊ីផាន់

មុខងារបច្ចុប្បន្ន៖ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី, និងជាអនុប្រធានកាយរឹទ្ធិជាតិកាយរឹទ្ធិកម្ពុជា

 

ប្រវត្តិសង្ខេប៖ លេខារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី, អនុប្រធាននាយកដ្ឋានពិធីការ និងទំនាក់​ទំនង​អន្តរជាតិ​នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាតិ, ប្រធានកម្មវិធីសិក្សាធិការ និងគ្រូបង្រៀន​ច្បាប់​នៃ​មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ដែលជាកម្មវិធីរបស់សាកលវិទ្យាល័យសាន់ហ្រ្វាន់ស៊ីស្កូ, ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃទីស្តីការគណៈរដ្ឋមន្រ្តី, មេធាវីរាជរដ្ឋា​ភិបាល, អនុប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់នៃទីស្តីការណៈរដ្ឋមន្ត្រី, អនុប្រធានកាយរឹទ្ធិជាតិកម្ពុជា, មេធាវី និងជាអាជ្ញាកណ្តាល​ដោះស្រាយ​វិវាទការងាររួម។

 

កម្រិតវប្បធម៌៖

–   បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ (ទីក្រុងមូស្គូ, សហភាពសូវៀត),

–   បរិញ្ញាបត្រនីតិសាស្ត្រ(ច្បាប់) ជំនាញនីតិពាណិជ្ជកម្ម (វិទ្យាស្ថានជាតិគ្រប់គ្រង),

–   បរិញ្ញាបត្រនីតិសាស្ត្រ (ច្បាប់) (សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច),

–   សិក្សាស្រាវជ្រាវច្បាប់នៅសាលាច្បាប់នៃសាកលវិទ្យាល័យសាន់ហ្រ្វាន់ស៊ីស្កូ និងសាកលវិទ្យាល័យមីឈីហ្គេន សហរដ្ឋអាមេរិក។

 

ភាសា៖  ខ្មែរ អង់គ្លេស និងរុស្ស៊ី (ស្ទាត់ជំនាញ)។