សន្និសីទទំនាក់ទំនងវិជ្ជាជីវៈ
ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ – សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ (២៧ - ២៨ កុម្ភៈ ២០១៧)
សន្និសីទនេះ មានគោលបំណងធ្វើឲ្យមានការផ្តល់សេវាកាន់តែប្រសើរឡើង ទៅតាមតម្រូវការនៃភាគី តាម រយៈការពង្រីក និងការផ្ដល់អំណាចទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងជាវេទិកាសម្រាប់អញ្ជើញគ្រប់ភាគីនៃទំនាក់ទំនងវិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធ (រដ្ឋាភិបាល តំណាងនិយោជក និងសហជីពកម្មករ និងសហជីពកម្មករ តំណាងអ្នកបញ្ជាទិញធំៗ ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងបណ្ដាស្ថានទូតមួយចំនួន) ចូលរួមពិភាក្សា សម្ដែងចេញពីអ្វីដែលមាននៅក្នុងបេះដូងពីទស្សនវិស័យជាតិ និងអន្តរជាតិទាក់ទងនឹងតួនាទីបច្ចុប្បន្ន និងអនាគតនៃប្រព័ន្ធដោះស្រាយវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
សន្និសីទនេះផ្តោតទៅលើប្រធានបទធំៗចំនួនបីដូចខាងក្រោម៖
- គំរូប្រៀបធៀបពីអន្តរជាតិ – ដំណើរការ និងទំនាក់ទំនងទស្សនវិស័យរវាងស្ថាប័នតុលាការការងារ និងអាជ្ញាកណ្ដាល – គណៈកម្មការយុត្តិធម៌ការងារប្រទេសអូស្ត្រាលី និងតុលាការរដ្ឋសហព័ន្ធ
- ការពង្រឹង ការផ្ដល់អំណាច និងការពង្រីកសេវាក្រុមប្រឹក្សាអាជ្ញាកណ្ដាល
- ការស្វែងយល់ពីមាគ៌ាអនាគត និងលទ្ធភាពនៃប្រភពមូលនិធិនានាសម្រាប់និរន្តភាពរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល
ក្រសួងការងារ និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល មានជំនឿយ៉ាងមុតមាំថា ការសហការធ្វើការជាមួយគ្នារបស់យើងទាំងអស់គ្នា យើងអាចចូលរួមចំណែកក្នុងការជួយពង្រឹង ការផ្ដល់អំណាច និងការពង្រីកសេវារបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលបាន តាមរយៈសន្និសីទនេះ។