មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) ដោយមានកិច្ចសហការជាមួយភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានរៀបចំពិធីប្រកាសជាផ្លូវការស្តីពីជំនួយឧបត្ថម្ភពីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ជូនដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លើគម្រោងស្តីពី “ការលើកកម្ពស់សិទ្ធិការងាររបស់ស្រ្តីនិងបុរសនៅកម្ពុជា”។
ថ្លែងទៅកាន់ភ្ញៀវកិត្តិយសក្នុងពិធីប្រកាស លោកស្រី រ៉េបេកកា ប្លេក នាយិកាបេសកកម្ម (USAID) បានថ្លែងថា ថវិកាជំនួយនេះមានរយៈពេល ៣ឆ្នាំ និងជួយដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោះស្រាយវិវាទការងាររវាងកម្មករនិយោជិត និងនិយោជក ទាំងក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងវិស័យដទៃទៀតជាច្រើន។
លោកស្រីលើកឡើងថា “មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលជាគំរូល្អមួយសម្រាប់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិកម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈដែលជាកត្តាចម្បងនៃការធានាដល់ស្ថិរភាព និងការរីកលូតលាស់នៃវិស័យឧស្សាហកម្មនៅកម្ពុជា។”
លោក អ៊ិន ខេមរា អគ្គនាយករងអគ្គនាយកដ្ឋានការងារ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្វាគមន៍ និងថ្លែងអំណរ គុណដល់ USAID ចំពោះជំនួយគាំទ្រដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលដើម្បីបន្តបេសកកម្មចម្បង របស់ខ្លួន នោះគឺការផ្តល់ជំនួយបច្ចេកទេស និងការគ្រប់គ្រងដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជា ការចូលរួមចំណែកពង្រឹងសុខដុមទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា។
លោក ខេមរា ថ្លែងថា “ការឧបត្ថម្ភគាំទ្ររបស់ភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ជូនដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនឹងជួយបន្ត និងរក្សានិរន្តភាពដល់ក្រុមប្រឹក្សាអាជ្ញា
កណ្តាលក្នុងការលើកកម្ពស់សិទ្ធិការងាររបស់ស្រ្តី និងបុរសតាមរយៈការដោះស្រាយវិវាទប្រកបដោយឯករាជ្យ, តម្លាភាព, និងអព្យាក្រឹត។”
ដោយរំលឹកអំពីការចូលរួមចំណែករបស់ USAID តាំងពីការចាប់ផ្តើមបង្កើតក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ម៉ែន និម្មិត នាយកប្រតិបត្តិស្តីទីមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានកោតសរសើរ USAID ចំពោះការឆ្លើយតបទៅនឹងតម្រូវការរបស់ភាគីពាក់ព័ន្ធក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈដើម្បី ស្ថិរភាព និងការរីកលូតលាស់របស់សេដ្ឋកិច្ចកម្ពុជា។ លោកមានប្រសាសន៍ថា “ថ្ងៃនេះ មូលនិធិក្រុម ប្រឹក្សាអាជ្ញាកណ្តាលបានទទួលជំនួយឧបត្ថម្ភពី USAID ជាលើកទីពីរ…នេះបានសឲ្យឃើញនូវចំណុច សំខាន់ពិរយ៉ាង៖ មួយគឺ ការបន្តជំនឿទុកចិត្តរបស់ USAID មកលើប្រព័ន្ធដោះស្រាយវិវាទការងាររបស់ ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព និងឯករាជ្យភាព ហើយទីពីរ ការ ជួយឲ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលអាចសម្រេចបាននូវនិរន្តរភាព។”