ក្រុមប្រឹក្សាអាជ្ញាកណ្តាល គឺជាស្ថាប័នជាតិ ឯករាជ្យមួយ ដែលមានអំណាចសម្រេចសេចក្តីដូចមានចែងនៅ ក្នុងច្បាប់ស្តី ពីការងាររបស់ព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាអាជ្ញាកណ្តាលត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៣ ដោយមានការគាំទ្រ ពីសំណាក់ក្រសួងការងារ សមាគមន៍និយោជក និងសហជីព។ ក្រុមប្រឹក្សាអាជ្ញាកណ្តាល មានអំណាចតាមច្បាប់ ដើម្បីជួយភាគី វិវាទដោះស្រាយវិវាទការងាររួមនៅក្នុងប្រទេសកម្ពុជា។