មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលស្ថិតក្រោមអភិបាលកិច្ចរបស់ក្រុមប្រឹក្សាភិបាល។ ក្រុមប្រឹក្សាភិបាលមានអាណ្ណត្តិបី (៣) ឆ្នាំ និងមានសមាជិកចំនួន៦រូប៖ សមាជិកបីរូបនៅក្នុងក្រុមប្រឹក្សាភិបាល ជាសមាជិករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលមកពីបញ្ជីទាំងបី (និយោជក សហជីព និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ)។ សមាជិកពីររូបទៀតរបស់ក្រុមប្រឹក្សាភិបាលត្រូវបានតែងតាំងឡើងតាមរយៈការបោះឆ្នោតដោយសម្លេងភាគច្រើនពីសំណាក់សមាជិក្រុមប្រឹក្សាអាជ្ញាកណ្តាលទាំងអស់។
អ្នកតំណាងមួយរូបរបស់អង្គការអន្តរជាតិខាងការងារជាសមាជិកមិនមានសិទ្ធិបោះឆ្នោតនៅក្នុងក្រុមប្រឹក្សាភិបាលផងដែរ។