ព័ត៌មាន

កម្មវិធីជួបជុំប្រចាំឆ្នាំ២០២៤ របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល

កំពត៖ នាថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់អាជ្ញាកណ្តាលចំនួន ០៨នាក់ (ស្រី ០៤នាក់) មន្រ្តីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន 0៣នាក់ (ស្រី ០១នាក់) និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ចំនួន ១៩នាក់ (ស្រី១២នាក់) (សរុប ៣០នាក់ ស្រី ១៧នាក់)។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងអបអរលទ្ធផលការងារដែលសមេ្រចបានសម្រាប់ឆ្នាំ២០២៤ និងបង្ហាញ និងពិភាក្សាអំពីផែនការយុទ្ធសាស្រ្ត និងការប្តេជ្ញាចិត្តសម្រាប់ឆ្នាំ២០២៥។ ជាពិសេស គឺដើម្បីបន្តពង្រឹង និងពង្រីកនូវសាមគ្គីភាព និងទំនាក់ទំនងការងារល្អបន្ថែមទៀត …Read More>>>

ព័ត៌មាន

កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តកណ្តាល៖ នាថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ Sixplus Industry Co., Ltd. ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៤ ស្ដីពី “ការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព សរុបចំនួន២៤នាក់ (ស្រី១៣នាក់)។ សិក្ខាកាមបានពិភាក្សាលម្អិតពីប្រភពនៃទំនាស់ វដ្តនៃទំនាស់ និង វិធីសាស្រ្តវិភាគបញ្ហា និងការកសាងផែនការក្នុងការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ។ បន្ទាប់ពីបញ្ចប់មេរៀន តំណាងនិយោជក និងតំណាងកម្មករនិយោជិត បានធ្វើផែនការសកម្មភាពក្នុងការបង្ការ និងដោះស្រាយបញ្ហាដែលកើតមាននៅកន្លែងធ្វើការ ដោយមានអ្នកទទួលខុសត្រូវច្បាស់លាស់។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល …Read More>>>

ព័ត៌មាន

វគ្គបណ្តុះបណ្តាលសម្រាប់បុគ្គលិក ស្តីពី “អនុសញ្ញារួម”

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលផ្ទៃក្នុងរបស់ខ្លួន លើប្រធានបទ “អនុសញ្ញារួម” ដោយមានការចូលរួមពីបុគ្គលិកមូលនិធិ និងមន្រ្តីលេខាធិការដ្ឋាននៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលសរុបចំនួន ២១ នាក់ (ស្រី ១៤ នាក់)។ វគ្គបណ្តុះបណ្តាលនេះ សម្របសម្រួលដោយលោកអាជ្ញាកណ្តាល ម៉ារ សំបូរណា សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយផ្តោលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១) ក្របខណ្ឌផ្នែកច្បាប់ទាក់ទងនឹងអនុសញ្ញារួម ២) និយមន័យ និងផលប្រយោជន៍នៃអនុសញ្ញារួម ៣) អនុសញ្ញារួម និងការអនុវត្ត អ្នកចូលរួមទាំងអស់បានអភិវឌ្ឍសមត្ថភាព និងទទួលបានបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងទស្សនទានអនុសញ្ញារួម ដើម្បីជាទុនបន្ថែមក្នុងការបំពេញការងារ ជាពិសេសការផ្តល់វគ្គបណ្តុះបណ្តាលលើការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការទៅរោងចក្រសហគ្រាសនានា។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានសហការជាមួយ សមាគមសហគ្រិនស្ត្រីកម្ពុជា សមាគមអ្នកសាងសង់កម្ពុជា សមាគមធានារ៉ាប់រងកម្ពុជា និងសមាគមទូរទស្សន៍កម្ពុជា រៀបចំវគ្គសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់សមាជិករបស់សមាគម ដែលមានតួនាទីជា មេធាវី ម្ចាស់អាជីវកម្ម បុគ្គលិកផ្នែកធនធានមនុស្ស រដ្ឋបាល អ្នកសារពត៌មាន និងមន្រ្តីអនុលោមច្បាប់សរុប ចំនួន៤៩នាក់ (ស្រី២០នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល អាន វីរៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោយបានផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់ បានស្វែងយល់កាន់តែច្បាស់អំពីដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបានស្រាយនូវចម្ងល់ផ្សេងៗ ពាក់ព័ន្ធនឹងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តតាកែវ៖ នាថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ Pontus Footwear Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៤ ស្ដីពី “ការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក និងតំណាងកម្មករនិយោជិត សរុបចំនួន១៥នាក់ (ស្រី៨នាក់)។ សិក្ខាកាមបានពិភាក្សាលម្អិតពីប្រភពនៃទំនាស់ វដ្តនៃទំនាស់ និង វិធីសាស្រ្តវិភាគបញ្ហា និងការកសាងផែនការក្នុងការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ។ បន្ទាប់ពីបញ្ចប់មេរៀន តំណាងនិយោជក និងតំណាងកម្មករនិយោជិត បានធ្វើផែនការសកម្មភាពក្នុងការបង្ការ និងដោះស្រាយបញ្ហាដែលកើតមាននៅកន្លែងធ្វើការ ដោយមានអ្នកទទួលខុសត្រូវច្បាស់លាស់។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់អ្នកចូលរួមទាំងអស់ ដែលបានចូលរួមដោយជោគជ័យនូវវគ្គបណ្តុះបណ្តាល ចំនួន៤ម៉ូឌុល ក្នុងកម្មវិធីបង្ការ …Read More>>>

ព័ត៌មាន

កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តកណ្តាល៖ នាថ្ងៃអង្គារ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ Sixplus Industry Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៣ ស្ដីអំពី “ការប្រាស្រ័យទាក់ទងសម្រាប់ការចរចានៅកន្លែងធ្វើការ” ដល់តំណាងនិយោជក តំណាងកម្មករនិយោជិត និងសហជីព សរុបចំនួន២៣នាក់ (ស្រី១២នាក់)។ សិក្ខាកាមបានចូលរួមយ៉ាងសកម្មតាមរយៈក្រុមពិភាក្សា និងការចែករំលែកបទពិសោធន៍ជាក់ស្តែងដែលផ្សារភ្ជាប់ជាមួយនឹងខ្លឹមសារនៃមេរៀន។ សិក្ខាកាមទាំងអស់បានបង្ហាញនូវភាពរីកចម្រើន ទាំងចំណេះដឹង និងជំនាញចរចា សម្រាប់ជាទុនក្នុងការបង្កើនប្រសិទ្ធភាពការចរចានានានៅថ្ងៃអនាគត។

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

ខេត្តកណ្ដាល៖ នាថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានសហការជាមួយ មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់សហជីព ប្រតិភូបុគ្គលិក បុគ្គលិក មកពីរោងចក្រសហគ្រាស និងមន្ត្រីមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាលដែលមានសិក្ខាកាមចូលរួម សរុបចំនួន ៣៣នាក់ (ស្រី ៨នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើបទបង្ហាញដោយលោកស្រីអាជ្ញាកណ្ដាល យូ សួនទី, លោកស្រី គង់ សុវាចា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងកញ្ញា ប៉ាត អង មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់ នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ …Read More>>>

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយសាកលវិទ្យាល័យអាស៊ី អឺរ៉ុប បានរៀបចំសិក្ខាសាលាស្ដីអំពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់និស្សិតដែលកំពុងសិក្សាបរិញ្ញាបត្រនីតិសាស្រ្តចំនួន៥៨នាក់ (ស្រី ៣៨នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកស្រីអាជ្ញាកណ្តាល ស៊ីន គីមស៊ាន សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ជាក់ស្ដែងក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។

ព័ត៌មាន

កម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តកណ្តាល៖ នាថ្ងៃអង្គារ៍ ទី២២ ខែតុលា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបន្តសហការជាមួយរោងចក្រ Lin Wen Chih Sunbow Enterprise Co.,Ltd ផ្តល់វគ្គបណ្តុះបណ្តាលម៉ូឌុលទី៤ ស្ដីពី “ការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ” ជូនដល់តំណាងនិយោជក និងតំណាងកម្មករនិយោជិត សរុបចំនួន១៦នាក់ (ស្រី៧នាក់)។ សិក្ខាកាមបានពិភាក្សាលម្អិតពីប្រភពនៃទំនាស់ វដ្តនៃទំនាស់ និង វិធីសាស្រ្តវិភាគបញ្ហា និងការកសាងផែនការក្នុងការគ្រប់គ្រង និងដោះស្រាយទំនាស់នៅកន្លែងធ្វើការ។ បន្ទាប់ពីបញ្ចប់មេរៀន តំណាងនិយោជក និងតំណាងកម្មករនិយោជិត បានធ្វើផែនការសកម្មភាពក្នុងការបង្ការ និងដោះស្រាយបញ្ហាដែលកើតមាននៅកន្លែងធ្វើការ ដោយមានអ្នកទទួលខុសត្រូវច្បាស់លាស់។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានជូនវិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់អ្នកចូលរួមទាំងអស់ …Read More>>>

ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង”

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងបច្ចេកទេសក្នុងការរៀបចំសំណុំរឿង” ជូនដល់អ្នកគ្រប់គ្រងធនធានមនុស្ស មន្ត្រីអនុលោមច្បាប់ សហជីព និងបុគ្គលិកមកពីក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាល សរុបចំនួន ២៧ នាក់ (ស្ត្រី ១៥នាក់)។ វគ្គបណ្ដុះបណ្ដាលនេះ ធ្វើបទបង្ហាញដោយលោកស្រី ស៊ីន គីមស៊ាន សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ប៉ែន សាវ៉ាត ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអ្នកស្រី ហ៊ុយ សម្បត្តិ មន្ត្រីជាន់ខ្ពស់ផ្នែកសេវាច្បាប់នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់បានទទួលចំណេះដឹង និងបទពិសោធន៍ក្នុងការដោះស្រាយវិវាទការងាររួមនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាបច្ចេកទេសសំខាន់ៗក្នុងការរៀបចំសំណុំរឿង …Read More>>>