កិច្ចប្រជុំជាប្រចាំរបស់អាជ្ញាកណ្តាលលើកទី២ ឆ្នាំ២០២៣
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំជាប្រចាំលើកទី២ សម្រាប់ឆ្នាំ២០២៣ នៅបៃតង សណ្ឋាគារ និងរីសតភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ និងតាមអនឡាញ ពីអាជ្ញាកណ្តាលចំនួន ១៥នាក់ (ស្រី៤នាក់) និងប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល ១នាក់ បុគ្គលិកផ្នែកសេវាច្បាប់ និងផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនងនៃមូលនិធិ ក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន ៩នាក់ (ស្រី៦នាក់) ។ កិច្ចប្រជុំផ្តោតលើរបៀបវារៈចំនួន៤ សំខាន់ៗ៖ ១) ការធ្វើបច្ចុប្បន្នភាពស្ថានភាពសំណុំរឿងដែលបានដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលគិតត្រឹមខែកក្កដា ២) ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពការងារក្រោយពីកិច្ចប្រជុំជាប្រចាំរបស់អាជ្ញា កណ្ដាល(RAM) លើកទី១, សេចក្តីព្រាងរបាយការណ៍ជូនក្រសួងការងារ ស្តីអំពីការត្រៀមខ្លួនដោះស្រាយវិវាទបុគ្គលនៅក្រុមប្រឹក្សាអាជ្ញាកណ្តាល និងផែនការបង្កើនសមត្ថភាពវិជ្ជាជីវៈរបស់អាជ្ញាកណ្តាល …Read More>>>