ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

ខេត្តកោះកុង៖ នាថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំការបណ្តុះបណ្តាលវគ្គ២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការនៃកិច្ច សហការនៅកន្លែងធ្វើការ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ KKN Apparel ដែលមានអ្នកចូលរួមចំនួន ២៦នាក់ (ស្រី១០នាក់)។ នៅក្នុងការបណ្ដុះបណ្ដាលវគ្គ២ នេះ ផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១. យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ ២. ទម្រង់នៃយន្តការកិច្ចសហការនៅកន្លែងធ្វើការ ៣. នីតិវិធីបណ្ដឹងសារទុក្ខនៅក្នុងរោងចក្រសហគ្រាសដែលមាន ប្រសិទ្ធភាព និង ៤. យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា សិក្ខាកាមបានទទួលនូវចំណេះដឹងថ្មីៗ …Read More>>>

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ

កោះកុង៖ នាថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំការបណ្តុះបណ្តាលវគ្គ១ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “ការកសាងទំនាក់ទំនងការងារល្អ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ KKN Apparel ដោយមានអ្នកចូលរួមចំនួន ២៧នាក់ (ស្រី១១នាក់)។ នៅក្នុងការបណ្ដុះបណ្ដាលវគ្គ១ នេះ ផ្ដោតលើចំណុចសំខាន់ៗដូចខាង ក្រោម៖ ១. អត្ថន័យនៃការទំនាក់ទំនងការងារ ២. របៀបនៃការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំនៅក្នុង រោងចក្រសហគ្រាស ៣. តួអង្គសំខាន់ៗដែលរួមចំណែកក្នុងការកសាងទំនាក់ទំនងការងារល្អ និងរឹងមាំ និង ៤. …Read More>>>

ព័ត៌មាន

កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ ឆ្នាំ២០២៣

ព្រះសីហនុ៖ នាថ្ងៃទី២៩ និង៣០ ខែមិថុនា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សា អាជ្ញាកណ្តាល បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលឆមាសទី១ នៃ ឆ្នាំ២០២៣ ក្នុងចំណោមបុគ្គលិក និងមន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សា អាជ្ញាកណ្តាល ដែលមានអ្នកចូលរួមសរុបទាំងអស់ចំនួន ១៩នាក់ (ស្រី១១នាក់)។ កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង៖ ១. ពិនិត្យ និងឆ្លុះបញ្ចាំងលើការអនុវត្តសកម្មភាពកន្លងមក និងកត់ត្រានូវទិន្នផល ដែលជាលទ្ធផលសម្រេចបាន និងផលប៉ះពាល់របស់គម្រោង។ ២. រៀបចំផែនការអនុវត្តឱ្យកាន់តែប្រសើរសម្រាប់ឆមាសទី២ នៃឆ្នាំ២០២៣។ ៣. ពិនិត្យមើលបញ្ហាប្រឈម សំណូមពរ និងចំណុចដែលបានរៀនសូត្រ នៅក្នុងអំឡុងពេលនៃការអនុវត្តសកម្មភាព និងការចងក្រងជាឯកសារ សម្រាប់រៀបគម្រោងនាថ្ងៃអនាគត។ កិច្ចប្រជុំត្រួតពិនិត្យដ៏មានសារៈសំខាន់នេះ …Read More>>>

ព័ត៌មាន

កម្មវិធីបណ្តុះបណ្តាល និងការបង្ហាត់បង្ហាញដល់បុគ្គលិកស្តីពី “Logical Framework Approach”

ភ្នំពេញ៖ កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញា កណ្តាលបានបន្តរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងបង្ហាត់បង្ហាញស្តីពី “Logical Framework Approach” ដល់ បុគ្គលិក និងមន្រ្តីលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាអាជ្ញាកណ្តាលជាលើកទី៣ ក្នុង គោលបំណងបន្តបង្កើន ចំណេះដឹងរបស់បុគ្គលិក អោយបានគ្រប់ជ្រុងជ្រោយ តាមជំហ៊ាន នីមួយៗ នៃប្រធានបទខាងលើ ដោយមានបុគ្គលិកចូលរួមសរុប ចំនួន ២១ នាក់ (ស្រី១៣នាក់) ។ កម្មវិធីបណ្តុះបណ្តាល និងបង្ហាត់បង្ហាញលើកទី៣នេះ គឺផ្តោតទៅលើការ វិភាគផែនការសកម្មភាព ធនធាន …Read More>>>

ព័ត៌មាន

កម្មវិធីបណ្ដុះបណ្ដាល និងបង្ហាត់បង្ហាញដល់បុគ្គលិក ស្តីពី “Logical Framework Approach”

ភ្នំពេញ៖ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកម្មវិធីបណ្ដុះបណ្ដាល និងបង្ហាត់បង្ហាញដល់បុគ្គលិក ស្តីពី “Logical Framework Approach” តាមផែនការដែលបានគ្រោងទុក ដោយមានការចូលរួមពីបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន ១៨ នាក់ និងមន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល ចំនួន ០៣ នាក់ (ស្រី១២នាក់) និងមានលោក ម៉ែន និម្មិត នាយកប្រតិបត្តិ នៃមូល និធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ជាអ្នកសម្របសម្រួល។ ការបណ្តុះបណ្តាលនេះផ្តោតលើការសិក្សាស្វែងយល់អំពីរបៀបក្នុងការ អភិវឌ្ឍគម្រោង ដែលផ្តើមចេញពីការវិភាគបរិបទ ការវិភាគអ្នកពាក់ព័ន្ធ ការវិភាគលើបញ្ហាស្នូល ឬសគល់នៃបញ្ហា និងឥទ្ធិពលនានានៃបញ្ហា ដែលគួរតែត្រូវបានផ្លាស់ប្តូរអោយទៅជាគោលបំណងជាក់លាក់របស់ …Read More>>>

ព័ត៌មាន

វេទិកាសមាជិក ស្តីពី “តួនាទី និងប្រសិទ្ធភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) ក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា”

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ លោក ម៉ែន និម្មិត នាយកប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចូលរួមជាវាគ្មិន ក្នុងវេទិកាសមាជិក ស្តីពី “តួនាទី និងប្រសិទ្ធភាពនៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) ក្នុងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា” ដែលរៀបចំឡើងដោយ សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) នៅឯសណ្ឋាគារ អូឡាំព្យាស៊ីធី។ លោក ម៉ែន និម្មិត បានធ្វើបទបង្ហាញសង្ខេបអំពីតួនាទី និងប្រសិទ្ធភាពនៃក្រុមប្រឹក្សាអាជ្ញា កណ្តាល ដោយលោកបានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានដោះស្រាយវិវាទការងារដែលបានបញ្ជូនមកពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចំនួន ៣០៤២សំណុំរឿង …Read More>>>

ព័ត៌មាន

អបអរសារទរខួប២០ឆ្នាំ របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឆ្នាំ២០០៣-២០២៣

រាជធានីភ្នំពេញ៖ នារសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល បានប្រារព្ធពិធីអបអរសាទរខួប២០ឆ្នាំ នៃក្រុមប្រឹក្សាអាជ្ញាកណ្តាល (២០០៣ ដល់ ២០២៣) ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធក្នុងវិស័យការងារដែលរួមមានតំណាងនិយោជក សហជីព ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ ទីប្រឹក្សាបច្ចេកទេស និងសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានសរុបចំនួន ១០០ នាក់ (ស្រី ៣២នាក់)។ លោកស្រី ស៊ីន គីមស៊ាន តំណាងក្រុមប្រឹក្សាអាជ្ញាកណ្តាល …Read More>>>

ព័ត៌មាន

វគ្គបណ្តុះបណ្តាលស្តីពី “ការបៀតបៀននៅកន្លែងធ្វើការ”

ភ្នំពេញ៖ នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រោមកិច្ចសហការជាមួយគម្រោងរោងចក្រកាន់ដេរកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបៀតបៀននៅកន្លែងធ្វើការ” ដល់អាជ្ញាកណ្តាល មន្រ្តីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអាជ្ញាកណ្តាល និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សរុបចំនួន ២៣នាក់ (ស្រី១៥នាក់) ដែលសម្របសម្រួលដោយ លោកស្រី នូ ភារី និងលោកស្រី ថូ ធីតា មន្រ្តីជំនាញផ្នែកយេនឌ័រ នៃគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC)។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីកសាងសមត្ថភាពអ្នកចូលរួមទាំងអស់លើ ១) និយមន័យ ទម្រង់ និងប្រភេទនៃការបៀតបៀន ២) ផលប៉ះពាល់នៃការបៀតបៀន និង៣) …Read More>>>

ព័ត៌មាន

ទស្សនកិច្ចរបស់ម្ចាស់ជំនួយទៅកាន់រោងចក្រ

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ លោកស្រី Camilla Ottosson អគ្គទីប្រឹក្សា និងជាប្រធានការិយាល័យនៃស្ថានទូតស៊ុយអែត ប្រចាំទីក្រុងភ្នំពេញ និងសហការីចំនួន៤រូបផ្សេងទៀត បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រប្រាយហ្ល្វាសស៊ីង ស្ថិតក្នុងខេត្តតាកែវ ដែលមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលកំពុងអនុវត្តកម្មវិធីបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ ដើម្បីស្វែងយល់ពីប្រសិទ្ធភាពនៃការអនុវត្តកម្មវិធី ដំណើរការផលិតកម្ម និងបរិយាកាសការងារនៅទីនោះ។ លោកស្រី Camilla Ottosson បានបង្ហាញចំណាប់អារម្មណ៍ជឿជាក់ និងកោតសរសើរចំពោះសកម្មភាពការងាររបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការគាំទ្រនិយោជក សហជីព និងកម្មករនិយោជិត ក្នុងការបង្ការ និងដោះស្រាយវិវាទដែលអាចកើតឡើងនៅក្នុងរោងចក្រ។ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សូមថ្លែងអំណរគុណស្ថានទូតស៊ុយអែត ប្រចាំទីក្រុងភ្នំពេញ ដែលផ្តល់ការគាំទ្រដល់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដើម្បីអនុវត្តសកម្មភាពរបស់ខ្លួនក្នុងរយៈពេលកន្លងមក និងបន្ត៣ឆ្នាំទៅមុខទៀត។

ព័ត៌មាន

សិក្ខាសាលាស្តីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល”

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី៧ ខែមេសា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល សហការជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី “នីតិវិធីដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្ដាល” ជូនដល់មេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈ និងមេធាវីកម្មសិក្សាការីសរុបចំនួន ៦៤នាក់ (ស្រី ២៧នាក់)។ សិក្ខាសាលានេះធ្វើបទឧទ្ទេសនាមដោយលោកអាជ្ញាកណ្តាល គង់ ផល្លៈ សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ សិក្ខាសាលានេះបានផ្តល់ឱ្យមេធាវីចូលរួមទាំងអស់បានស្វែងយល់អំពី ដំណើរការដោះស្រាយវិវាទការងារដោយក្រុមប្រឹក្សាអាជ្ញាកណ្តាល ក៏ដូចជាការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការនៅកម្ពុជា។