
កម្មវិធីបណ្តុះបណ្តាលស្តីអំពីការបង្ការនិងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ
ខេត្តកណ្តាល: នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលបានរៀបចំការបណ្តុះបណ្តាលវគ្គ២ នៃកម្មវិធីបង្ការ និងដោះស្រាយវិវាទការងារនៅកន្លែងធ្វើការ ក្រោមប្រធានបទ “យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ” ដល់តំណាងនិយោជក កម្មករនិយោជិត និងសហជីព នៅក្នុងរោងចក្រ Grace Glory Cambodia ដែលមានអ្នកចូលរួមចំនួន ១១នាក់ (ស្រី៤នាក់)។ ការបណ្ដុះបណ្ដាលវគ្គ២ នេះ ផ្ដោតលើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១. យន្តការនៃកិច្ចសហការនៅកន្លែងធ្វើការ ២. ទម្រង់នៃយន្តការកិច្ចសហការនៅកន្លែងធ្វើការ ៣. នីតិវិធីបណ្ដឹងសាទុក្ខនៅក្នុងរោងចក្រសហគ្រាសដែលមានប្រសិទ្ធភាព និង ៤. យន្តការដោះស្រាយវិវាទការងារនៅកម្ពុជា សិក្ខាកាមបានទទួលនូវចំណេះដឹងថ្មីៗ ក្នុងការអនុវត្ត …Read More>>>