
កម្មវិធីជួបជុំប្រចាំឆ្នាំ២០២៣ របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល
សៀមរាប៖ នាថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាល បានរៀបចំកម្មវិធីជួបជុំប្រចាំឆ្នាំ២០២៣ ដោយមានការចូលរួមពីសំណាក់អាជ្ញាកណ្តាលចំនួន ១៧ នាក់ (ស្រី ០៤នាក់) មន្រ្តីលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្តាលចំនួន 0៣នាក់ (ស្រី ០១នាក់) និងបុគ្គលិកមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ចំនួន ២១នាក់ (ស្រី១២នាក់) (សរុប ៤១នាក់ ស្រី ១៧នាក់)។ កិច្ចប្រជុំសំខាន់ៗដែលមាននៅក្នុងកម្មវិធីជួបជុំប្រចាំឆ្នាំ២០២៣ រួមមាន៖ ទី១) ការអភិវឌ្ឍន៍វិជ្ជាជីវៈដល់សមាជិកនៃក្រុមប្រឹក្សាអាជ្ញាកណ្តាលសម្រាប់ការដោះស្រាយវិវាទបុគ្គល ដោយផ្តោតលើកំហុស ការមិនស្តាប់បង្គាប់ និងការមិនអនុវត្តកាតព្វកិច្ចនៃកិច្ចសន្យា។ ទី២) …Read More>>>