កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ អាជ្ញាកណ្ដាលរួមក្រុមនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានចេញដំណោះស្រាយលើកដំបូងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលស្តីពីប្រាក់រង្វាន់ធ្វើការទៀងទាត់។
អាជ្ញាកណ្តាលរួមក្រុមឬ Full Bench គឺជាក្រុមអាជ្ញាកណ្តាលចំពោះកិច្ចមួយ ដែលត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោត ដោយសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល។ Full Bench នេះមានសមាសភាពចំនួន ៩រូប ដែលសុទ្ធតែជាសមាជិករបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។ Full Bench មានតួនាទីផ្តល់ដំណោះស្រាយដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល នៅពេលសេចក្តីសម្រេច ២ ឬច្រើននៃក្រុមប្រឹក្សាអាជ្ញាកណ្តាលមានភាពផ្ទុយគ្នា។ លោកអ្នកអាចទាញយកដំណោះស្រាយទី១របស់អាជ្ញាកណ្តាលរួមក្រុម។
ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល មានមោទនភាពដែលបានសម្រេចផលដ៏ល្អនេះ គឺអាចបង្កើតបាននូវក្រុមអាជ្ញាកណ្តាលខាងលើដែលមានសមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហាផ្នែកច្បាប់។ យើងសូមកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះការស្ម័គ្រចិត្ត និងការចូលរួមចំណែកប្រកបដោយអត្ថន័យពីសំណាក់សមាជិកទាំងអស់នៃអាជ្ញាកណ្តាលរួមក្រុមនិងក្រុមប្រឹក្សាអាជ្ញាកណ្តាលព្រមទាំងបុគ្គលិកទាំងអស់នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល៕