នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅទីស្តីការក្រសួង គណៈកម្មការប្រឹក្សាយោបល់អន្តរជាតិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលដឹកនាំដោយ លោក Michael GAY អាជ្ញាកណ្តាលមកពីគណៈកម្មាធិការយុត្តិធម៌ការងារប្រទេសអូស្ត្រាលី និងលោក ម៉ែន និម្មិត នាយកប្រតិបត្តិនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែង ការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។