សន្និសីទទំនាក់ទំនងវិជ្ជាជីវៈ

ការធ្វើឲ្យប្រសើរឡើងប្រព័ន្ធដោះស្រាយវិវាទការងារ – សុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ (២៧ -​ ២៨ កុម្ភៈ ២០១៧)

 

សន្និសីទនេះ មានគោលបំណងធ្វើ​ឲ្យ​មាន​ការផ្តល់សេវាកាន់តែ​​ប្រសើរ​ឡើង ​ទៅ​តាម​តម្រូវ​ការនៃ​ភាគី​ តាម រយៈការពង្រីក និងការផ្ដល់អំណាច​ទៅ​ដល់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ និង​ជា​វេទិកា​សម្រាប់អញ្ជើញគ្រប់​ភា​គី​នៃ​ទំនាក់​ទំនង​វិជ្ជាជីវៈ និងអ្នកពាក់ព័ន្ធ (រដ្ឋាភិបាល តំណាង​និយោជក និង​សហជីព​កម្មករ និងសហជីពកម្មករ តំណាងអ្នកបញ្ជា​ទិញធំៗ  ដៃគូអភិវឌ្ឍន៍អន្តរជាតិ និងបណ្ដាស្ថានទូតមួយចំនួន)​ ​ចូលរួមពិភាក្សា សម្ដែងចេញពីអ្វី​ដែលមាន​នៅក្នុងបេះដូងពីទស្សនវិស័យ​ជាតិ និង​អន្តរជាតិ​ទាក់ទងនឹងតួនាទីបច្ចុប្បន្ន និងអនាគតនៃប្រព័ន្ធ​ដោះស្រាយ​វិវាទការងារ និង​ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។

 

សន្និសីទនេះផ្តោតទៅលើប្រធានបទធំៗចំនួនបីដូចខាងក្រោម៖

  • គំរូប្រៀបធៀបពីអន្តរជាតិ – ដំណើរការ និងទំនាក់ទំនង​ទស្សន​វិស័យ​រវាងស្ថាប័នតុលាការការងារ  និងអាជ្ញាកណ្ដាល – គណៈកម្មការយុត្តិធម៌ការងារប្រទេសអូស្ត្រាលី និងតុលាការរដ្ឋសហព័ន្ធ
  • ការពង្រឹង ការផ្ដល់អំណាច និងការពង្រីកសេវាក្រុមប្រឹក្សាអាជ្ញាកណ្ដាល
  • ការស្វែងយល់ពីមាគ៌ាអនាគត និង​លទ្ធភាព​នៃ​ប្រភពមូលនិធិនានាសម្រាប់និរន្តភាពរបស់ក្រុមប្រឹក្សា​​អាជ្ញាកណ្ដាល

ក្រសួង​ការងារ និង​មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល មានជំនឿ​យ៉ាងមុតមាំថា ការសហការ​ធ្វើការ​ជាមួយ​គ្នា​​របស់យើងទាំងអស់គ្នា យើងអាចចូលរួមចំណែកក្នុងការជួយពង្រឹង ការផ្ដល់​អំណាច និងការ​ពង្រីក​សេវា​របស់​ក្រុម​ប្រឹក្សា​អាជ្ញាកណ្ដាលបាន តាមរយៈសន្និសីទនេះ។