មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងសមាជិក សមាជិកាក្រុមប្រឹក្សាអាជ្ញាកណ្ដាល ផ្តល់វគ្គបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់យល់ដឹងពីក្រុមប្រឹក្សាអាជ្ញាកណ្ដាល ទៅដល់សហគមន៍ពលរដ្ឋកម្ពុជានានាមានដូចជា៖ និស្សិតមហាវិទ្យាល័យ, អ្នកស្រាវជ្រាវ, ភាគីវិវាទ,សកម្មជនខាងតស៊ូមតិ, មេធាវី, សមាជិកសហជីព, និយោជក, មន្ត្រីក្រសួង និងចៅក្រម។
វគ្គបណ្ដុះបណ្ដាលមានកម្មវិធីពីរសំខាន់ៗគឺ៖
1. កម្មវិធីបណ្ដុះបណ្ដាលស្ដីពី នីតិវិធីដោះស្រាយវិវាទការងារ និងក្រុមប្រឹក្សាអាជ្ញាកណ្ដាល៖
2. កម្មវិធីបណ្តុះបណ្តាលស្តីពី ការបង្ការ និងការដោះស្រាយវិវាទនៅកន្លែងធ្វើការ
លោក អ្នក អាចធ្វើការស្នើសុំផ្តល់វគ្គបណ្ដុះបណ្ដាលខាងលើ ទៅកាន់ ផ្នែកបណ្ដុះបណ្ដាល និងទំនាក់ទំនង នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល តាមរយៈអ៊ីម៉ែល៖ info@arbitrationcouncil.org ឬតាមរយៈការបំពេញលើទម្រង់ស្នើសុំលើគេហទំព័រនេះទំនាក់ទំនង។