ព័ត៌មាន

មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលយកចិត្តទុកដាក់ពីការបង្កើនសមត្ថភាពបុគ្គលិក

ជារៀងរាល់ឆ្នាំ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល​ តែងតែយកចិត្ត​ទុកដាក់ក្នុងការ​ពង្រឹងសមត្ថភាព​បុគ្គលិកមូលនិធិ និងសមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដើម្បី​ពង្រឹងគុណភាព​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារនិងការផ្តល់សេវា។ ការអភវិឌ្ឍន៍សមត្ថភាពបុគ្គលិកធ្វើឡើងតាមរយៈការបណ្ដុះបណ្ដាលរៀបចំឡើងក្នុងស្ថាប័ន ក្រៅស្ថាប័ន និងទស្សនកិច្ចសិក្សាទៅបរទេស។ ការបណ្ដុះបណ្ដាលរៀបចំឡើងក្នុងស្ថាប័ន សម្រាប់ឆ្នាំ២០១៨នេះ ក្រុមប្រតិបត្តិមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានផ្ដួចផ្ដើម​ឲ្យមាន​វគ្គបណ្ដុះបណ្ដាលជាន់ខ្ពស់ស្ដីពីជំនាញក្នុងការសរសេរ ដោយបានអញ្ជើញអ្នកជំនាញឯកទេស​មួយចំនួន​ពីខាងក្រៅស្ថាប័នមកធ្វើជាគ្រូឧទ្ទេសលើជំនាញក្នុងការសរសេរព័ត៌មាន និងសេចក្ដីថ្លែងការណ៍ព័ត៌មាន និងជំនាញក្នុងការសរសេរព័ត៌មានក្នុងបណ្ដាញទំនាក់ទំនងសង្គម និង Google ព្រមទាំងជំនាញក្នុងការសរសេររបាយការណ៍ ទៅដល់បុគ្គលិកមូលនិធិ។ វគ្គបណ្ដុះបណ្ដាលដ៏សំខាន់ រៀបចំឡើងដោយស្ថាប័ននេះ មានការចូលរួមពីសំណាក់ លោកស្រីនាយិកាខាងបច្ចេកទេស, បុគ្គលិកផ្នែកច្បាប់, បុគ្គលិកផ្នែកហិរញ្ញវត្ថុ និងរដ្ឋបាល, បុគ្គលិកផ្នែកបណ្ដុះបណ្ដាល និងទំនាក់ទំនងសាធារណៈ និងមន្ត្រីនៃលេខាធិការដ្ឋានក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ។ បន្ថែមលើវគ្គបណ្តុះបណ្តាលនេះ បុគ្គលិកយើងក៏បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទៀតដូចជាៈ ការគៀងគរធនធាន ការបញ្ឈប់ពីការងាររួមគ្នា បទដ្ឋានរបាយការណ៍ហិរញ្ញវត្ថុកម្ពុជាសម្រាប់អង្គការមិនរកប្រាក់ចំណេញ ការជួយសង្រ្គោះបឋម។ ទស្សនកិច្ចសិក្សានៅបរទេស សម្រាប់ដំណើរទស្សនកិច្ចពីថ្ងៃទី១១ …Read More>>>