ព័ត៌មាន

វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលលើកដំបូងរបស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលដល់តំណាងកម្មករ និងនិយោជកមកពីរោងចក្រចំនួន៦

ដើម្បីពង្រឹងសមត្ថភាព ដល់​ភាគីពាក់ព័ន្ធក្នុងទំនាក់ទំនងវិជ្ជាជីវៈ ពី​វិធីសាស្ត្រ​ក្នុង​ការ​បង្ការ​ និង​ដោះស្រាយ​វិវាទ​ការងារ​ដោយ​សន្តិវិធី​ និង​រក្សា​បាន​នូវ​សុខដុមនីយកម្ម​នៃ​ទំនាក់​ទំនង​ក្នុង​វិស័យ​ការងារនៅ​កម្ពុជា  មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានបើក​វគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ពិសេសលើកដំបូង ស្ដីពី «នីតិវិធីដោះស្រាយវិវាទការងារ ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល និងជំនាញរៀបចំសំណុំរឿង» នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញកាលពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ។ ជនបង្គោល​ចំនួន​២៨នាក់​ (ស្ត្រី១០រូប និងបុរស១៨រូប)​ ជាតំណាង​កម្មករ​និយោជិត​ និងនិយោជក​ មកពី​រោងចក្រ​ចំនួន៦​ តំណាង​សមាគម​និយោជក​ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​តំណាង​ពី​សហព័ន្ធ​សហជីព​ចំនួន​៦​ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។​ (រូបថតឯកសារ៖ សកម្មភាពធ្វើបទបង្ហាញវគ្គចែករំលែកចំណេះដឹងបន្ត ដោយសិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល។) ក្រោយ​ពី​ទទួល​បាន​​នូវការបណ្ដុះបណ្ដាលគ្រូបង្គោលពិសេសនេះ​ សិក្ខាកាម​នឹង​មាន​សមត្ថភាព​អា​ច​រៀបចំ​វគ្គចែករំលែក​ចំណេះដឹង​បន្ត​ ពី​ដំណើរការ​ដោះស្រាយ​វិវាទការងារ​ និង​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ ទៅ​ដល់​កម្មករ​និយោជិត​ដទៃទៀត​នៅ​តាម​រោងចក្រ​របស់​ខ្លួន …Read More>>>