អាជ្ញាកណ្ដាល រុន សារ៉ាយ
មុខងារបច្ចុប្បន្ន៖ នាយកប្រតិបត្ដិ នៃគម្រោងជំនួយផ្នែកច្បាប់នៃកម្ពុជា។ សមាជិកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា
ប្រវត្ដិសង្ខេប៖ អ្នកគ្រប់គ្រងទូទៅនៅអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍, ទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃមូលនិធិអាស៊ី, នាយកគ្រប់គ្រងវេទិកាពាណិជ្ជកម្មដ៏ប្រសើរ ក្នុងអនុតំបន់មេគង្គ (GMS-BF) នៅប្រទេសទ្បាវ, មន្ដ្រីកម្មវិធីនៃមូលនិធិអាស៊ី មើលការខុសត្រូវលើអង្គការ ក្រៅរដ្ឋាភិបាលដែលទទួលមូលនិធិពីមូលនិធិអាស៊ី, គ្រូបង្រៀនច្បាប់នៅវិទ្យាស្ថានជាតិគ្រប់គ្រង និងសាកលវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។
កំរិតវប្បធម៌៖ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងច្បាប់អន្ដរជាតិ (វិទ្យាស្ថានពាណិជ្ជកម្មអន្ដរជាតិ ប្រទេសស្វីស)។ បរិញ្ញាបត្រច្បាប់ (មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា)។ បរិញ្ញាប័ត្រ ផ្នែកច្បាប់ពាណិជ្ជកម្ម (វិទ្យាស្ថានជាតិគ្រប់គ្រង)។ បរិញ្ញាបត្រ រដ្ឋបាលសាធារណៈ ( ប្រទេសថៃ)។
ភាសា៖ ខ្មែរ អង់គ្លេស បារាំង