កញ្ញា ពេជ ទាវ
កញ្ញាពេជ ទាវ បម្រើការងារក្នុងមុខតំណែងជាមន្ត្រីជាន់ខ្ពស់ផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តល (ACF)។ កញ្ញាធ្វើការជិតស្និតជាមួយប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង និងសមាជិកគណៈកម្មការគ្រប់គ្រងផ្សេងទៀត ដើម្បីសម្រេចបាននូវគោលដៅរបស់អង្គភាព។ កញ្ញាទទួលបន្ទុកក្នុងការអនុវត្តកម្មវិធីបង្ការ និងដោះស្រាយវិវាទនៅកន្លែងធ្វើការ ទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធ ត្រួតពិនិត្យ និងតាមដានទិន្នន័យ លើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយសង្គម។
កញ្ញាពេជ ទាវ មានបទពិសោធន៍ច្រើនជាង១០ឆ្នាំទៅលើការបណ្តុះបណ្តាល និងទំនាក់ទំនង ជាមួយអង្គការក្រៅរដ្ឋាភិបាល និងវិស័យរោងចក្រកាត់ដេរ។ កញ្ញាទាវមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងការបង្កើតគោលការណ៍ណែនាំ សម្ភារៈផ្សព្វផ្សាយ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ការទប់ស្កាត់ការបៀតបៀនផ្លូវភេទ ផ្តល់ការបណ្តុះបណ្តាលរួមទាំងការបង្វឹកបង្ហាត់ ការត្រួតពិនិត្យ និងការវាយតម្លៃនៅក្នុងអង្គការក្នុងស្រុក និងអង្គការអន្តរជាតិ។
កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងនៅសាកលវិទ្យាល័យជា ស៊ីម កំចាយមារ និងបរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ចនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។