លោក ហួ ឆៃឡេង

ប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង

 

លោក ហួ ឆៃឡេង បម្រើការងារក្នុងតួនាទីជា ប្រធានផ្នែកបណ្តុះបណ្តាល និងទំនាក់ទំនង ដែលជាតួនាទីជាន់ខ្ពស់នៅក្នុងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល និងជាសមាជិកគណៈគ្រប់គ្រងប្រតិបត្តិ។ លោកដឹកនាំគ្រប់គ្រងនាយកដ្ឋានបណ្តុះបណ្តាល និងទំនាក់ទំនង និងជួយគណៈគ្រប់គ្រងប្រតិបត្តិលើការងារផ្តួចផ្តើមនិងអភិវឌ្ឍយុទ្ធសាស្រ្ត គោលនយោបាយ និងវិធីសាស្រ្តនានា ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងធានាបាននូវនិរន្តរភាពហិរញ្ញវត្ថុ សម្រាប់  ស្ថាប័នមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងក្រុមប្រឹក្សាអាជ្ញាកណ្តាល។

 

មុនចូលរួមជាមួយមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល លោក ហួ ឆៃឡេង បម្រើការជាប្រធានគម្រោងត្រួតពិនិត្យនិងវាយតម្លៃ និងការវិនិយោគ នៅសមាគមសហគ្រិនវ័យក្មេងកម្ពុជា។  លោក មានបទពិសោធន៍ជាង១០ឆ្នាំ លើការងារអភិវឌ្ឍវិជ្ជាជីវៈនិងការបណ្តុះបណ្តាល, ទំនាក់ទំនងសាធារណៈ ការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ, កិច្ចការពារកុមារ គណនេយ្យភាពសង្គមនិងការចូលរួមរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសហគមន៍ នៅក្នុងសមាគមពាណិជ្ជកម្ម អង្គការក្នុងស្រុក និងអង្គការអន្តរជាតិ។

 

លោក ហួ ឆៃឡេង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញគ្រប់គ្រងអភិវឌ្ឍន៍ពីសាកលវិទ្យាល័យន័រតុន និងថ្នាក់បរិញ្ញាបត្រជំនាញសង្គមកិច្ចវិទ្យា ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្ន លោកកំពុងសិក្សាបន្ថែម ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ នៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ប្រទេសកម្ពុជា។