សាស្រ្តាចារ្យ អាឡេន ផូណាក់

សាស្រ្តាចារ្យវេលាការនៃសាកលវិទ្យាល័យសាសកាតឆេវ៉ាន (Univeristy of Saskatchewan)ប្រទេសកាណាដា​ និងជាអតីតប្រធាន “បណ្ឌិតសភាជាតិអាជ្ញាកណ្តាល”

អតីតប្រធាន “បណ្ឌិតសភាជាតិអាជ្ញាកណ្តាល” និងជាសាស្រ្តាចារ្យវេលាការនៃសាកលវិទ្យាល័យសាសកាតឆេវ៉ាន (Univeristy of Saskatchewan)ប្រទេសកាណាដា

        សាស្រ្តាចារ្យ អាឡេន ផូណាក់ ជាជនជាតិកាណាដាដែលបានបម្រើការងារសម្រេចសេចក្តីព្រមទាំងសន្ធានកម្មការងារ និង វិវាទការងារតាំងតែពីឆ្នាំ១៩៨៥មក។ លោកជាអាជ្ញាកណ្តាលក្នុងអនុសញ្ញារួមថ្នាក់តំបន់ និងថ្នាក់ជាតិ និងជាអនុប្រធានក្រុមប្រឹក្សា ភិបាលសេវាទំនាក់ទំនងការងារសហព័ន្ធពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២។ នៅឆ្នាំ១៩៩២ លោកបណ្ឌិត ផូណាក់ បានចូលបម្រើការងារ នៅបណ្ឌិតសភាជាតិអាជ្ញាកណ្តាលក្នុងតួនាទីជាអនុប្រធានក្រុមប្រឹក្សាភិបាល និងជាប្រធានទទួលបន្ទុកថ្នាក់តំបន់របស់កាណាដា។ បច្ចុប្បន្ន លោកជាប្រធានមូលនិធិអប់រំ និងស្រាវជ្រាវនៃបណ្ឌិតសភាជាតិអាជ្ញាកណ្តាល។ នៅខែតុលា ឆ្នាំ២០១៣ លោកត្រូវបានតែង តាំងជាបេក្ខភាពប្រធានបណ្ឌិតសភាជាតិអាជ្ញាកណ្តាលហើយលោកបានក្លាយជាប្រធានពេញសិទ្ធិនៅខែឧសភា ឆ្នាំ២០១៥។

 

លុះដល់ខែមិថុនា ឆ្នាំ២០០៦ លោកបណ្ឌិត ផូណាក់ជាសាស្រ្តាចារ្យផ្នែកទំនាក់ទំនងវិជ្ជាជីវៈនៅសាកលវិទ្យាល័យកាល់ហ្គារី (University of Calgary) និងជាអ្នកនិពន្ធអត្ថបទ ចំពូកសៀវភៅ និងសៀវភៅសិក្សាស្តីពីទំនាក់ទំនងរវាងនិយោជក និងកម្មករ និយោជិត។ បច្ចុប្បន្ន លោកមានងារជាសាស្រ្តាចារ្យក្នុងស្ថាប័ននេះ ហើយនៅឆ្នាំ២០១០ លោកបានក្លាយជាសាស្រ្តាចារ្យវេលាការនៅ សាកលវិទ្យាល័យសាសកាតឆេវ៉ាន បង្រៀនមុខវិជ្ជាការសម្រេចសេចក្តីដោយអាជ្ញាកណ្តាលការងារដល់សិស្សជំនាញធុរកិច្ច និងច្បាប់។ លោកជាប្រធានសមាគមទំនាក់ទំនងវិជ្ជាជីវៈកាណាដានៅឆ្នាំ១៩៩០ និងជាប្រធានក្រុមប្រឹក្សាភិបាលនិពន្ធនាយកទិនានុប្បវត្តិឈ្មោះ Relations Industrielles។នៅឆ្នាំ២០០៦ ខ្សែភាពយន្តរបស់លោកដែលមានចំណងជើងថា “Beyond Collision: High Integrity Labour Relations” ទទួលបានពានរង្វាន់ប្រាក់ក្នុងកម្មវិធីមហោស្រពវីដេអូ និងភាពយន្តអន្តរជាតិឡសអេនជេឡេស។ លោកទទួល បានបរិញ្ញាបត្រពីសាកលវិទ្យាល័យម៉ាក់ហ្គី (McGill University) បរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យមីឈីហ្គេន (Michigan State University) និងសញ្ញាបត្របណ្ឌិតផ្នែកទំនាក់ទំនងវិជ្ជាជីវៈពីសាកលវិទ្យាល័យវីសកុនស៊ីន មេឌីសិន (University of Wisconsin) (Madison).