អាជ្ញាកណ្តាល អាន វីរៈ

មុខងារបច្ចុប្បន្ន៖ ប្រធាន​ការិយាល័យ​មេធាវី អាន-ម៉ា & សហការី និងជា សមាជិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

 

ប្រវត្តិសង្ខេប៖ គាត់​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ ក្នុង​ការ​បណ្តុះបណ្តាលច្បាប់ការងារ ជំនាញប្រាស្រ័យទាក់ទង ជំនាញចរចា និងជំនាញដោះស្រាយវិវាទការងារច្រើនជាង៤០០វគ្គ, បានធ្វើសវនកម្មអំពីការគោរពច្បាប់សម្រាប់អ្នកបញ្ជាទិញអន្តរជាតិដូចជា Nike & Adidas Group និងផ្តល់ការពិគ្រោះយោបល់អំពី នីតិវិធីនៃការគ្រប់គ្រងបុគ្គលិក​របស់សហគ្រាស ដែលផ្គត់ផ្គង់ទំនិញដល់អ្នកបញ្ជាទិញទាំងនោះ។ គាត់​ធ្លាប់​ធ្វើ​ជាទីប្រឹក្សាផ្នែកច្បាប់ និងបណ្ដុះបណ្ដាល​​នៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាល, នាយិកាប្រតិបត្តិនៃអង្គការសមាហរណកម្មធនធានឆ្ពោះទៅគុណភាព,និងប្រធានកម្មវិធីច្បាប់ការងាររបស់មជ្ឈមណ្ឌលអប់រំច្បាប់សហគមន៍។

 

កម្រិតវប្បធម៌៖   

– បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងធុរកិច្ច​ (សាកលវិទ្យាល័យជាតិគ្រប់គ្រង)

– បរិញ្ញាបត្រនីតិសាស្ត្រ (មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច នៅរាជធានីភ្នំពេញ)

– បញ្ញវ័ន្តស្រាវជ្រាវផ្នែកច្បាប់នៃសាកលវិទ្យាល័យមីឈីហ្គេនរបស់សហរដ្ឋអាមេរិក

– ចូលរួមវគ្គបណ្តុះបណ្តាល​ស្តីពីជំនាញចរចា​ និងសន្ធានកម្មនៅប្រទេសអូស្រ្តាលី, សកលវិទ្យាល័យ​ La Trobe

 

ភាសា៖ ខ្មែរ និងអង់គ្លេស (ស្ទាត់ជំនាញ)។