អាជ្ញាកណ្ដាល កៅ ថាច
មុខងារបច្ចុប្បន្ន៖ ប្រធានប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ, សមាជិកឧត្តមប្រឹក្សាជាតិសេដ្ឋកិច្ចកម្ពុជា,
ប្រវត្តិរូបសង្ខេប៖
- – ប្រធានប្រតិបត្តិ និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទតាំងពីឆ្នាំ២០១៤
- – សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្ដាលតាំងពីឆ្នាំ២០០៣
- – អគ្គនាយករងគណៈកម្មការមូលបត្រកម្ពុជា
- – ប្រធានផ្នែកទីផ្សារហិរញ្ញវត្ថុនៃនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមធ្វើសេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ និងច្បាប់ស្តីពីការចេញលក់មូលបត្រមិនមែនរបស់រដ្ឋព្រមទាំងជាសមាជិកក្រុមកាងារទទួលបន្ទុករៀបចំយុទ្ធសាស្រ្តអភិវឌ្ឍ ហិរញ្ញវត្ថុឆ្នាំ ២០០៦ ដល់ ២០១៥ និង២០១១ ដល់ ២០២០។
- – មន្រ្តីច្បាប់នៅក្រសួងយុត្តិធម៌ និងក្នុងតុលាការផងដែរ។
បោះពុម្ពផ្សាយ
កៅ ថាច៖ ប្រព័ន្ធដោះស្រាយជម្លោះក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដោយប្រៀបធៀប គោលការណ៍សំខាន់ៗនៃការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ (បោះពុម្ពដោយ UTPP Press ២០០៣)។
កំរិតវប្បធម៌៖
- – បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ មកពី Bond University (ប្រទេសអូស្រា្តលី) នៅឆ្នាំ ២០០២ លើជំនាញប្រព័ន្ធពាណិជ្ជកម្មច្បាប់អន្តរជាតិ ក្របខ័ណ្ឌច្បាប់អង្គការពាណិជ្ជកម្មពិភពលោក ដំណោះស្រាយក្រៅប្រព័ន្ធតុលាការ និងការរៀបចំប្រព័ន្ធដោះស្រាយវិវាទ។
- – បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (LLB)។
ភាសា៖ ខ្មែរ អង់គ្លេស និងបារាំង (ស្ទាត់ជំនាញ)។