អាជ្ញាកណ្តាល ម៉ារ សំបូរណា

មុខងារបច្ចុប្បន្ន៖ មេធាវី និងជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា; ប្រធានក្រុមហ៊ុនមេធាវី ម៉ារ&សហការី និងជាដៃគូសហកានៃក្រុមមេធាវី One Asia Lawyers ជាទីប្រឹក្សាប្រចាំក្រសួងមហាផ្ទៃ និង ជាអនុប្រធាន​មន្ទីសាការីអវតា នៃព្រះរាជាណាចក្រកម្ពុជា។

 

ប្រវត្ដិសង្ខេប៖  លោកមេធាវី ម៉ារ សំបូរណា ធ្លាប់បម្រើការជា អនុប្រធានក្រុមប្រឹក្សានីតិកម្មនៃក្រសួងមហាផ្ទៃ អស់រយៈពេល ជាង១០ឆ្នាំ។ លោកត្រូវបានតែងតាំងជាទីប្រឹក្សារបស់ក្រសួងមហាផ្ទៃ នៅក្នុង ២ អាណត្តិ ២០១៣-២០១៨ និង ២០១៨​- ២០២៣)នេះ ។ លោកមេធាវី ក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលជាស្ថាប័នដោះស្រាយវិវាទការងាររួមអស់រយៈពេល ៨ឆ្នាំផង  ដែរ។ បន្ថែមលើការបំពញការងារវិស័យសាធារណៈ ពាក់ព័ន្ធនឹងវិស័យឯកជន លោកមេធាវី ម៉ារ សំបូរណា ធ្លាប់បម្រើការងារជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកច្បាប់នៅការិយាល័យច្បាប់ជាតិ និងអន្តរជាតិជាច្រើន មានជាអាទិ៍ដូចជា ការិយាល័យ Tilleke & Gibbins និង Associates ការិយាល័យ Sciaroni & Associates និងចុងក្រោយការិយាល័យ R&T Sok & Heng អស់រយៈពេលជាង ១២ឆ្នាំ។

 

កំរិតវប្បធម៌៖

–   បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិស្វកម្ម ជំនាញអេឡិចត្រូមេកានិក ពីមហាវិទ្យាល័យនាវាចរ ឈ្មោះ គីរ៉ូវា អតីតសហភាពសូវៀត ទីក្រុងបាគូ (សមុទ្ទកាស់ព្យែន រដ្ឋអាហ្សែបាហ្សាន)

–   បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត ពីសាកលវិទ្យាល័យបៀលប្រាយ ភ្នំពេញ

–   បរិញ្ញាបត្រនីតិសាធារណៈ សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ភ្នំពេញ

–   បរិញ្ញាបត្រនីតិឯកជន ពីវិទ្យាស្ថានជាតិគ្រប់គ្រង ភ្នំពេញ សហការជាមួយសាកលវិទ្យាល័យសាន់ ហ្វ្រាន់ស៊ីស្កូរ សហរដ្ឋអាមេរិក។

 

ភាសា៖  ខ្មែរ អង់គ្លេស និងរុស្សី (ស្ទាត់ជំនាញ)។