អាជ្ញាកណ្ដាល សេង វួចហ៊ុន
មុខងារបច្ចុប្បន្ន៖ ប្រធានក្រុមហ៊ុនមេធាវីអាស៊ីកម្ពុជា, មេធាវីផ្នែកច្បាប់, ជាអាជ្ញាកណ្តាលពាណិជ្ជកម្មនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការកម្ពុជា និងជាប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា
ប្រវត្តិសង្ខេប៖ លោកស្រី សេង វួចហ៊ុន ជាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន នៃ ASIA CAMBODIA LAW GROUP ដែលត្រូវបានបង្កើត និងចុះបញ្ជីត្រឹមត្រូវនៅគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា “BAKC” ចាប់តាំងពីឆ្នាំ ២០០៦។ លោកស្រីជាសមាជិកសកម្មម្នាក់របស់គណៈមេធាវីនិងមេធាវី ដែលមានបទពិសោធច្រើនក្នុងសាជីវកម្មពាណិជ្ជកម្មធនាគារនិងវិវាទ។ កំពុងបម្រើការជាអាជ្ញាកណ្តាលការងារពីបញ្ជីនិយោជក។ លោកស្រី សេង វួចហ៊ុន គឺជាអាជ្ញាកណ្តាលពាណិជ្ជកម្មដំបូងគេម្នាក់ដែលត្រូវបានអនុញ្ញាតឱ្យចូលក្នុងមជ្ឈមណ្ឌលមជ្ឈត្តការពាណិជ្ជកម្មជាតិ (NCAC) ហើយលោកស្រីត្រូវបានជ្រើសតាំងជាអនុប្រធានមជ្ឈមណ្ឌលនេះរយៈពេលពីរអាណត្តិ។ បច្ចុប្បន្ននេះលោកស្រីក៏កំពុងបម្រើការជាប្រធានសមាគមកម្មសិទ្ធិបញ្ញាកម្ពុជា (IPAC) ។
កម្រិតវប្បធម៌៖
– បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា (LLM)
– អាហារូបករណ៍ Chevening ទៅសិក្សានៅចក្រភពអង់គ្លេស
– បរិញ្ញាបត្រច្បាប់ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (LLB),
– បញ្ញវ័ន្តស្រាវជ្រាវច្បាប់(សាកលវិទ្យាល័យមីឈីហ្គេនរបស់សហរដ្ឋអាមេរិក)។
ភាសា៖ ខ្មែរ អង់គ្លេស និងបារាំង (ស្ទាត់ជំនាញ)