អាជ្ញាកណ្តាល ស៊ីន គីមស៊ាន

មុខងារបច្ចុប្បន្ន៖ មេធាវី និងមជ្ឈត្ដករនៃមជ្ឈមណ្ឌលជាតិនៃមជ្ឈត្ដការផ្នែកពាណិជ្ជកម្មនៅកម្ពុជា និងជាអ្នកគ្រប់​គ្រង​​មូលនិធិសម្រាប់គម្រោងសិទ្ធិការងារនៅកម្ពុជារបស់វិទ្យាស្ថានគ្រប់​គ្រងបូព៌ាបស្ចឹម (EWMI)។

 

ប្រវត្ដិសង្ខេប៖  អនុប្រធាន/អ្នកគ្រប់គ្រងមូលនិធិសម្រាប់គម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិលរបស់វិទ្យាស្ថានគ្រប់​គ្រងបូព៌ាបស្ចឹម (EWMI), អ្នកទំនាក់ទំនងជាមួយគណៈមេធាវី និងសម្របសម្រួលមូលនិធិជំនួយផ្នែកច្បាប់, អ្នកគ្រប់គ្រងមូលនិធិជាន់ខ្ពស់នៃកម្មវិធីសិទ្ធមនុស្ស​ និងនីតិរដ្ឋរបស់វិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWM), មន្ដ្រីកម្មវិធីផ្នែកសិទ្ធិមនុស្ស សិទ្ធិផ្នែកច្បាប់ និងសិទ្ធិសេដ្ឋកិច្ច ព្រមទាំងផ្នែកយ៊ែនឌ័ររបស់ អង្គការមូលនិធិអាស៊ី, គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលជាអតីតកម្មវិធីរបស់សាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ (USF/CLEC), ជំនួយការច្បាប់នៃមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់នៃរដ្ខសភា, មន្ដ្រីកម្មវិធីនៃអង្គការក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។

 

កំរិតវប្បធម៌៖ 

–   បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិ (ច្បាប់) អន្ដរជាតិ និងសេដ្ឋកិច្ច (នៅវិទ្យាស្ថានពាណិជ្ជកម្មពិភពលោក ប្រទេសស្វីស),

–   បរិញ្ញាបត្រនីតិសាស្ត្រ (ច្បាប់) ជំនាញនីតិសាធារណៈ និងនីតិឯកជន (នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច កម្ពុជា),

–   បរិញ្ញាបត្រច្បាប់ផ្នែកនីតិពាណិជ្ជកម្ម (វិទ្យាស្ថានជាតិគ្រប់គ្រងកម្ពុជា),

–   វិញ្ញាបនបត្រកម្មវិធីស្រាវជ្រាវច្បាប់ (នៅសកលវិទ្យាល័យម៊ីឈីហ្គែន សហរដ្ឋអាមេរិក)។

 

 ភាសា៖  ខ្មែរ និងអង់គ្លេស (ស្ទាត់ជំនាញ)។