អាជ្ញាកណ្ដាល គង់ ផល្លៈ

មុខងារបច្ចុប្បន្នៈ       ប្រធានក្រុមមេធាវី នៃការិយាល័យមេធាវី ខ្មែរលិកស៏។ ព្រឹទ្ធបុរស និងសាស្ដ្រាចារ្យ (មហាវិទ្យាល័យច្បាប់និងកិច្ចការ សាធារណៈ នៃសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជា) បង្រៀន
ថ្នាក់បរិញ្ញាបត្រ និង អនុបណ្ឌិតនូវមុខវិជ្ជា ដូចជា នីតិរដ្ឋធម្មនុញ្ញ នីតិពាណិជ្ជកម្ម ប្រព័ន្ធអង្គការ សហប្រជាជាតិ នីតិសាធារណៈ នីតិការងារ ប្រៀបធៀបប្រព័ន្ធនយោបាយដំណោះស្រាយវិវាទ
ក្រៅផ្លូវតុលាការ ប្រវត្ដិនិងប្រព័ន្ធច្បាប់របស់អាស៊ាន នីតិពាណិជ្ជកម្មកំរិតខ្ពស់ ច្បាប់កិច្ចសន្យានិងអំពើនីត្យានុកូល ។

 

ប្រវត្ដិសង្ខេបៈ អ្នកជំនាញច្បាប់ និង ទីប្រឹក្សាសម្រាប់គំម្រោងតុលាការគំរូកម្ពុជា។ ទីប្រឹក្សាគម្រោង ជំនួយផ្នែកច្បាប់របស់ USAID-EWMI និងគម្រោងសិក្សាទិន្នន័យមូលដ្ឋានរបស់អង្គការកិច្ច
សហប្រតិបត្ដិការបច្ចេកទេសអាល្លឺម៉ង់ នៅក្រុមប្រឹក្សាសម្រាប់ កំណែទម្រង់ ច្បាប់ និង ប្រពន្ធ័តុលាការ។ សមាជិក ត្រួតពិនិត្យរបស់គំរោងជំនួយផ្នែកព្រហ្មទណ្ឌនិងយុត្ដិធ៌មនៅកម្ពុជា សហការជាដៃគូរ ជាមួយជំនួយទីភ្នាក់ងារប្រទេសអូស្ដ្រាលីដើម្បីអភិវឌ្ឍន៍អន្ដរជាតិ (AusAID-CCJAP)។ ជំនួយការច្បាប់នៃគម្រោងក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណីរបស់ទីភ្នាក់ងារ សហប្រតិបត្ដិការ
អន្ដរជាតិជប៉ុន (JICA) ប្រចាំនៅក្រសួងយុត្ដិធម៌។ សាស្ដ្រាចារ្យ ច្បាប់ (មហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច) បង្រៀននីតិពាណិជ្ជកម្ម។

 

កំរិតវប្បធម៌ៈ  បរិញ្ញាបត្រច្បាប់ជាន់ខ្ពស់ (សាកលវិទ្យាល័យណាហ្គូយ៉ា មហាវិទ្យាល័យជាន់ខ្ពស់ផ្នែក
ច្បាប់ ប្រទេសជប៉ុន។ បរិញ្ញាបត្រច្បាប់ (មហាវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និង វិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា។ ទន្ដបណ្ឌិត (សាកលវិទ្យាល័យភូមិន្ទសុខាភិបាល ប្រទេសកម្ពុជា)។

 

ភាសាៈ         ខ្មែរ អង់គ្លេស (ស្ទាត់ជំនាញ)  បារាំង ជប៉ុន  (មធ្យម)

 

សម្រាប់ព័ត៌មាន​បន្ថែមអំពីជីវប្រវត្តិរបស់លោក គង់ ផល្លៈ សូមចូល​ទៅកាន់គេហទំព័រនេះ៖ ជីវប្រវត្តិរបស់លោក គង់ ផល្លៈ