អាជ្ញាកណ្ដាល ប៉ែន ប៊ុនឈា
មុខងារបច្ចុប្បន្នៈ មេធាវី និងសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្ដីការគណៈរដ្ឋមន្ត្រី។
ប្រវត្ដិសង្ខេបៈ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាកំណែទំរង់ច្បាប់ និងប្រព័ន្ធតុលាការនៃទីស្ដីការគណៈរដ្ឋមន្ដ្រី ,ប្រធានគម្រោងជំនួយផ្នែកច្បាប់គាំទ្រដោយ USAID-EWMI (គម្រោងសិក្សាទិន្នន័យមូលដ្ឋាន) នៅក្រុមប្រឹក្សាកំណែទំរង់ច្បាប់ និងប្រព័ន្ធតុលាការ, ប្រធានគម្រោងសេចក្ដីព្រាងច្បាប់គាំទ្រដោយ អង្គការកិច្ចសហប្រតិបត្ដិការបច្ចេកទេសអាល្លឺម៉ង់ (គម្រោងសិក្សាទិន្នន័យមូលដ្ឋានអំពីអង្គភាពច្បាប់ និងសមត្ថភាពរបស់ក្រសួង និងស្ថាប័ននានា ក្នុងការតាក់តែងសេចក្ដីព្រាងច្បាប់), នាយកគំរោងគម្រោងពត៌មានវិទ្យានៃកំណែទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ, សាស្ដ្រាចារ្យនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី (ភ្នំពេញ) បង្រៀនមុខវិជ្ជា ការសរសេរកិច្ចសន្យា ការដោះស្រាយវិវាទ ការចរចា ការផ្សះផ្សា និងអាជ្ញាកណ្ដាល។
កំរិតវប្បធម៌ៈ
• បរិញ្ញាបត្រជាន់ខ្ពស់គោលនយោបាយសាធារណៈ(ប្រទេសជប៉ុន),
• បរិញ្ញាបត្រនីតិសាស្ត្រ(មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ប្រទេសកម្ពុជា)។
ភាសាៈ ខ្មែរ អង់គ្លេស។