អាជ្ញាកណ្ដាល សុង វណ្ណស៊ីន
មុខងារបច្ចុប្បន្នៈ អ្នកពិគ្រោះយោបល់ឯករាជ្យ
ប្រវត្ដិសង្ខេបៈ បទពិសោធន៍ក្នុងការដោះស្រាយវិវាទដីធ្លី។ ធ្លាប់បង្រៀនផ្នែកមជ្ឈត្ដកម្ម និងសន្ធានកម្ម នៅប្រទេសកម្ពុជា និងនៅសហរដ្ឋអាមេរិក។ បង្រៀនវគ្គ ដោះស្រាយក្រៅប្រពន្ធ័តុលាការ ដល់អង្គការក្នុងស្រុក និងអាជ្ញាធរមូលដ្ឋាន ជាពិសេសអំពីយន្ដការដោះស្រាយវិវាទដីធ្លី។ ធ្វើការស្រាវជ្រាវជាច្រើន ដើម្បីជួយគាំទ្រដល់ការតស៊ូមតិឱ្យមានការអនុម័តកំណែទម្រង់ គោលនយោបាយ និងច្បាប់ដីធ្លី។ ជំនួយការច្បាប់ (គម្រោងកំណែទំរង់រដ្ឋបាល និង គម្រោងបណ្ដុះបណ្ដាលស្ដីពីតុលាការកម្ពុជា របស់កម្មវិធីអង្គការ សហប្រជាជាតិ ដើម្បីកិច្ច អភិវឌ្ឍន៍ (UNDP) ដែលមានគោលដៅចំបងផ្ដោត ទៅលើច្បាប់នីតិវិធី) ក្នុងកំឡុងពេល បណ្ដុះបណ្ដាលចៅក្រមនិង ព្រះរាជអាជ្ញា។
កំរិតវប្បធម៌ៈ បរិញ្ញាប័ត្រច្បាប់ជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ (សាកលវិទ្យាល័យកម្ពុជា)។ បរិញ្ញាប័ត្រច្បាប់ (មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ភ្នំពេញ)។
ភាសាៈ ខ្មែរ អង់គ្លេស