អាជ្ញាកណ្ដាល សួង សុផល
មុខងារបច្ចុប្បន្នៈ មេធាវី និងគ្រូបណ្ដុះបណ្ដាលនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី។
ប្រវត្ដិសង្ខេបៈ បណ្ដុះបណ្ដាល អំពីច្បាប់ការងារដល់សកម្មជនសហជីព។ មេធាវី នៅការិយាល័យមេធាវីឯកជន។ ធ្វើការជាជំនួយការច្បាប់ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី (ខុទ្ទកាល័យនាយករដ្ឋមន្ដ្រី)។ ធ្វើការជាមេធាវីការពារក្ដី នៅផ្នែកជំនួយច្បាប់ នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ សមាជិក នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ។
កំរិតវប្បធម៌ៈ បរិញ្ញាប័ត្រច្បាប់ (មហាវិទ្យាល័យនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច ភ្នំពេញ)។
ភាសាៈ ខ្មែរ អង់គ្លេស