លោកស្រី ស៊ីន គីមស៊ាន

សមាជិកក្រុមប្រឹក្សាភិបាល

មុខងារបច្ចុប្បន្ន៖ អនុប្រធាន/អ្នកគ្រប់គ្រងមូលនិធិសម្រាប់គម្រោងពង្រឹងសមត្ថភាពសង្គមស៊ីវិលរបស់វិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWMI), មេធាវី, និងអាជ្ញាកណ្ដាលពាណិជ្ជកម្មនៅមជ្ឈមណ្ឌលមជ្ឈត្ដករជាតិ។

 

ប្រវត្ដិសង្ខេប៖  មេធាវី, អាជ្ញាកណ្ដាលការងារ, អាជ្ញាកណ្ដាលពាណិជ្ជកម្មនៅមជ្ឈមណ្ឌលមជ្ឈត្ដករជាតិ, អ្នកទំនាក់ទំនងជាមួយគណៈមេធាវី និងសម្របសម្រួលមូលនិធិជំនួយផ្នែកច្បាប់, អ្នកគ្រប់គ្រងមូលនិធិជាន់ខ្ពស់នៃកម្មវិធីសិទ្ធមនុស្ស និងនីតិរដ្ឋរបស់វិទ្យាស្ថានគ្រប់គ្រងបូព៌ាបស្ចឹម (EWM), មន្ដ្រីកម្មវិធីផ្នែកសិទ្ធិមនុស្ស សិទ្ធិផ្នែកច្បាប់ និងសិទ្ធិសេដ្ឋកិច្ច ព្រមទាំងផ្នែកយ៊ែនឌ័ររបស់ អង្គការមូលនិធិអាស៊ី, គ្រូបង្រៀនច្បាប់នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលជាអតីតកម្មវិធីរបស់សាកលវិទ្យាល័យសាន់ហ្វ្រាន់ស៊ីស្កូ (USF/CLEC), ជំនួយការច្បាប់នៃមជ្ឈមណ្ឌលស្រាវជ្រាវឯកសារច្បាប់នៃរដ្ឋសភា, មន្ដ្រីកម្មវិធីនៃអង្គការក្រុមកិច្ចការពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជា។

 

កំរិតវប្បធម៌៖  

  •    –  បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិ(ច្បាប់) អន្ដរជាតិ និងសេដ្ឋកិច្ច (នៅវិទ្យាស្ថានពាណិជ្ជកម្មពិភពលោក ប្រទេសស្វីស),
  •    –  បរិញ្ញាបត្រនីតិសាស្ត្រ(ច្បាប់) ជំនាញនីតិសាធារណៈ និងនីតិឯកជន (នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច កម្ពុជា),
  •    –  បរិញ្ញាបត្រច្បាប់ផ្នែកនីតិពាណិជ្ជកម្ម (វិទ្យាស្ថានជាតិគ្រប់គ្រងកម្ពុជា),
  •    –  វិញ្ញាបនបត្រកម្មវិធីស្រាវជ្រាវច្បាប់ (នៅសកលវិទ្យាល័យម៊ីឈីហ្គែន សហរដ្ឋអាមេរិក)។

 

ភាសា៖  ខ្មែរ និងអង់គ្លេស (ស្ទាត់ជំនាញ)។