លោកស្រី ឈីវ ភិរម្យ
មុខងារបច្ចុប្បន្នៈ ប្រធានផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្ស (Manulife) និងអភិវឌ្ឍន៍ធនធាន
មនុស្ស និង រដ្ឋបាលនៅក្រុមហ៊ុនបំរើសេវាកម្ម គ្រប់គ្រងអាកាសចរកម្ពុជា។ មេធាវីនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ជំនាញ ផ្នែកកិច្ចសន្យាការងារ និង កិច្ចសន្យាសហគ្រាសពាណិជ្ជកម្ម។
ប្រវត្ដិសង្ខេបៈ ប្រធានផ្នែកគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្ស និងផ្នែកច្បាប់នៅក្រុមហ៊ុនបំរើសេវាកម្ម គ្រប់គ្រងអាកាសចរកម្ពុជា។ សាស្ដ្រាចារ្យច្បាប់ក្រៅម៉ោង បង្រៀននីតិការងារ ដល់និស្សិតថ្នាក់ បរិញ្ញាប័ត្រជាន់ខ្ពស់ និង បរិញ្ញាប័ត្រ នៅសាកលវិទ្យាល័យបៀលប្រាយ និង សាកលវិទ្យាល័យភូមិន្ទ
នីតិសាស្ដ្រ និងវិទ្យាសាស្ដ្រសេដ្ឋកិច្ច។
កំរិតវប្បធម៌ៈ សញ្ញាបត្របរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកច្បាប់ និង ទំនាក់ទំនងការងារនៅក្នុងសហគ្រាស ពីសាកល វិទ្យាល័យលីមីញែរលីយ៉ុង ២ (Lumiere Lyon 2 University) នៃប្រទេសបារាំង។ បរិញ្ញាបត្រ ផ្នែកនីតិឯកជន ពីសាកលវិទ្យាល័យ លីមីញែរលីយ៉ុង ២ (Lumiere Lyon 2 University)ប្រទេសបារាំង។
ភាសាៈ ខ្មែរ អង់គ្លេស បារាំង